ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​រញ៉ែករញ៉ក​

​ឧទានសព្ទ​

​សូរ​ឮ​ខ្ញែកខ្ញក​រឿយៗ ។​

​រប៉ិករប៉ុក​

គុណសព្ទ​

​ដែល​តិចតួច​, ស្ដើងស្ដួច តែ​ច្រើន​មុខ​ច្រើន​យ៉ាងនេះ​ខ្លះ​នោះ​ខ្លះ​កំប៉ិកកំប៉ុក​
​អីវ៉ាន់​រប៉ិករប៉ុក​, របស់​រប៉ិករប៉ុក ។​

​រប៉ែករប៉ាយ​

​កិរិយាវិសេសន៍​

​ដែល​បែកខ្ញែក​គ្នា​រតាត់រតាយ​
​រត់​រប៉ែករប៉ាយ ។​

​រប៉ែករប៉ោក​

កិរិយាវិសេសន៍​

​ដែល​រខែករខោក​រាត់​រាយ​
​ធ្លាក់​រប៉ែករប៉ោក ។​

រ​មុំ​ា​ង​រម៉ោក​

​ឧទានសព្ទ​

​សូរ​ឮ​ម៉ាំងៗ​ម៉ោ​កៗ ឬ​ម៉ោ​កៗ ម៉ាំងៗ រឿយៗ ដោយ​ប៉ះ​ទង្គុក​ទង្គិច​នឹង​ដុំ​ដី​រដិបរដុប​ជាដើម ។​