ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ប្រមាត់​

(—​ម៉ាត់​)

នាមសព្ទ​

​ឈ្មោះ​អាកា​រៈ​មួយ​ប្រភេទ​នៅក្នុង​ខ្លួន​មនុស្ស​សត្វ ជា​កន្លែង​ដក់​ទឹក​លឿង​មាន​រស​ល្វីង​ឆ្អាប ជា​ជំនួយ​នាំ​ឲ្យ​អាហារ​រលួយ​ទ្រោម​ចុះ ។​

​ប្រមាត់កង្កែប​

(–​ម៉ាត់​–)

​នាមសព្ទ​

​ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ដុះ​វារ​រាប​ក្រាប​ផ្ទាប់​នឹង​ដី​សើម ដូចគ្នា​នឹង​ប្រមាត់ដី ប៉ុន្តែ​ស្លឹក​រួញ​ជ្រួញៗ សណ្ឋាន​ប្រមាត់កង្កែប ។​

​ប្រមាត់ដី​

(—​ម៉ាត់​—)

​នាមសព្ទ​

​ឈ្មោះ​ស្មៅ​ពួក​ប្រមាត់កង្កែប មាន​រស​ល្វីង​ឆ្អិត​ស្រដៀង​នឹង​រស​ទឹកប្រមាត់​, ប្រើ​ជា​បន្លែ​ស្ល​ស្រឡក់​បាន​, រាប់អាន​ថា​ជា​សម្ល​កែរោគ​គ្រុន​ស្រៀវ ។​

​ប្រមាថ​

(—​ម៉ា​ត​)

នាមសព្ទ​

( សំ​. ) ការ​បៀតបៀន​គេ​, ការ​ញាំញី​គេ​, ការ​ធ្វើទុក្ខបុកម្នេញ​ឲ្យ​គេ​លំបាក​; ការមើល​ងាយ​គេ ។ ប្រើ​ជា កិ​. ក៏បាន​
​មនុស្ស​ប្រមាថ​សត្វ គឺ​មនុស្ស​បៀតបៀន​សត្វ ។ មនុស្ស​ប្រមាថ​ចាស់ មនុស្ស​មើលងាយ​ចាស់ ។ ប្រមាថកាតទាន មើលងាយ​បៀតបៀន​ឲ្យ​គេ​ខាត​លាភ​ខាត​ប្រយោជន៍ ។​

​ប្រមាទ​

(—​ម៉ា​ត​)

​នាមសព្ទ​

( សំ​.; បា​. ប​មាទ ) ការ​ភ្លេច​ស្មារតី​, ធ្វេសស្មារតី​, សេចក្ដី​ប្រហែស​, ការ​ប្រហែសធ្វេស ។​

​កិរិយាសព្ទ​

​ភ្លេច​, ធ្វេស​, ប្រហែស ស្មារតី​
​ជន​ណា​ប្រមាទ ប្រព្រឹត្ត​ឃ្លៀងឃ្លាត ចាក​ធម៌​សុចរិត ជន​នោះ​ទោះបី នៅមាន​ជីវិត តាម​ដោយ​ការណ៍​ពិត ថា​ស្លាប់​ស្រេច​ហើយ ។​
( ត្រូវ​ត្រង់​គ្នា​នឹង​ព្រះពុទ្ធ​ភាសិត​ថា ជន​ណា​ប្រមាទ ជន​នោះ​ទុកដូចជា​បុគ្គល​ស្លាប់ គឺ​ស្លាប់ប្រយោជន៍​ក្នុង​លោក​នេះ​និង​ក្នុង​បរលោក ) ។​