ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
កាំប្រមា
(—ប្រម៉ា)
នាមសព្ទ
កាំគឺព្រួញស្រួច ៗ ជាជំនួសរោមរបស់ប្រមា ដុះចេញវែងច្រូងច្រាងពេញទាំងខ្លួន , សម្រាប់ប្រើជាអាវុធផ្ទាត់បាញ់ទម្លាក់ផ្លែឈើជាអាហារ ឬ សម្រាប់ការពារខ្លួនវា ។
តក់ប្រមា
(តក់ប្រម៉ា)
កិរិយាសព្ទ
(ស. តកប្រះហ្មា់ អ. ថ. តុកប្រះហ្មា “តក់ស្លុត, ស្លុតស្លន់” ) តក់ប្រាជ្ញា គឺតក់ស្លុតស្លន់ញ័រទទ្រាក់ទទ្រើកស្ទើរភ័ន្តបាត់ប្រាជ្ញាស្មារតី; ច្រើនប្រើជាមួយនឹងពាក្យ ភ័យ ថែមទៀតផង
ភ័យតក់ប្រមា (និយាយក្លាយមកជា តក្កមា)។ ម. ព. ប្រមា ផង ។
អប្រមាថ
(អ័ប-ប្រៈម៉ាត)
នាមសព្ទ
( សំ. ) ការមិនបៀតបៀន; ការមិនធ្វើទុក្ខបុកម្នេញអ្នកដទៃ ។ ព. ផ្ទ. ប្រមាថ ។
កញ្ជែះ
កិរិយាសព្ទ
បុកតិចៗ , បុកថ្នមៗ
កញ្ជែះស្រូវ, កញ្ជែះអង្ករ គឺបុកស្រូវ, ស្រិតអង្ករបន្តិចបន្តួច ប្រមាណ ១ ក្តាប់ ២ ក្តាប់ មិនពេញត្បាល់ ។ មនុស្សកញ្ជែះច្រក គឺមនុស្សក្រីក្ររហេមរហាម ដែលរកព្រឹកបានស៊ីព្រឹក រកល្ងាចបានស៊ីល្ងាច ។
កណ្ដោលបាត
នាមសព្ទ
ឈ្មោះឈើមួយប្រភេទ ស្លឹកផ្លែនិងក្លិនប្រហែលគ្នានឹងកណ្ដោលធំ តែដើមតូចទាប កំពស់ប្រមាណដើមស្ពៃ ។