​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ខាន់ស្លា​

​នាមសព្ទ​

​ប្រាក់​ជំនូន​ដែល​មេបា​ខាង​ប្រុស ជូនទៅ​មេបា​ខាង​ស្រី ក្នុង​វេលា​ដែល​ធ្វើ​អាវាហ​វិវាហមង្គល ។ ក្នុង​ច្បាប់​ទស​ភរិយា លោក​កំណត់​តែ ៨ ដេញ គឺ​ប្រមាណ ១២ រៀល តែបើ​នឹងដាក់​ច្រើនជាង​ចំនួន​នោះ​ក៏បាន​
​ប្រាក់​ខាន់ស្លា ( ទំនៀម​បុរាណ ) ។ ច្បាប់រដ្ឋប្បវេណី​ថា បញ្ជាប់​ចិត្ត ។​

​គីឡូក្រាម​

​នាមសព្ទ​

(​បារ​. Kilogramme) ទម្ងន់​មាន​ប្រមាណ​មួយ​ពាន់​ក្រាម គឺ​មួយ​នាឡិ​ដប់​តម្លឹង​ប្រាំពីរ​ជី​។​

​គីឡូតោន​

​នាមសព្ទ​

(​បារ​. Kilotonne) មួយ​ពាន់​តោន​, ជា​ខ្នាត​សម្រាប់​ប្រមាណ​កម្លាំង​នៃ​ការផ្ទុះ​បរមាណូ​។​

​គីឡូម៉ែត្រ​

នាមសព្ទ​

(​បារ​. Kilomètre ) រង្វាស់​ចម្ងាយ​មាន​ប្រមាណ​មួយ​ពាន់​ម៉ែត្រ គឺ​ប្រមាណ​ប្រាំ​រយ​ព្យាម​។​

​គែ​

​នាមសព្ទ​

​អវយវៈ​របស់​សត្វ​ស្លាប ដែល​សម្រាប់​ដាក់​អាហារ​ថ្មី នៅ​ផ្ទាប់​នឹង​គល់​ក សណ្ឋាន​ជា​ថង់​
​គែមាន់​, គែលលក ។​
​អវយវៈ​របស់​មនុស្ស​ប្រុស ដែល​នៅ​ផ្ទាប់​គល់​ចង្កា​មាន​សណ្ឋាន​ដូចជា​ពក​ទុល​ស្បែក​ចេញមក ប្រមាណ​ប៉ុន​ផ្លែ​ស្លា ទាប​ខ្លះ ខ្ពស់​ខ្លះ​
​គែ​-​កម​នុស្ស ។​