ឃុំខ្លួន​ស្ត្រី​ចិន​ម្នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៣​គីឡូក្រាម​

1168
ចែករម្លែក
  • 15
    Shares

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ស្ត្រីជន​ជាតិចិន​ម្នាក់​និង​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​ជាមួយនិង​គ្រឿងញៀន​ទម្ងន់​៣​គីឡូក្រាម​ដែល​ផ្ញើ​មកពី​ប្រទេស​ហូ​ឡង់ រួច​កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ស្ត្រីជន​ជាតិចិន​ឈ្មោះ Huang xue fang អាយុ​៣៩​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រំដែន​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៨​មិថុនា​ឆ្នាំ​២០១៨​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន​ទំងន់​ជាង​២​គីឡូក្រាម​។​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​គ្រឿងញៀន​នេះ​មាន​ប្រភព​ចេញមក​ពី​ប្រទេស​ហូ​ឡង់ ដោយ​ខ្លួន​នាង​គ្រាន់តែ​ស៊ីឈ្នួល​នាំ​ចូលមក​កម្ពុជា​ប៉ុណ្ណោះ ។​

​ជនសង្ស័យ​ទី​២ ឈ្មោះ ស សុគន្ធា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​២៨៣ ផ្លូវ​លេខ​៩០៦ ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ ចាប់ខ្លួន កាលពី​ថ្ងៃទី​១៨​មិថុនា ឆ្នាំ​២០១៨​នៅ​ប្រៃសណីយ៍​ភ្នំពេញ​និង​បាន​រឹបអូស​គ្រឿងញៀន​ទម្ងន់​១​គីឡូក្រាម​ដែល​គេ​ផ្ញើ​មកពី​ប្រទេស​ហូ​ឡង់​ដែរ​។​

​ក្រោយ​ការសាកសួរ​រួចហើយ​នៅ​រសៀល​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ស្ត្រី​ទាំង​២​នាក់​នេះ​ដាក់ពន្ធនាគារ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​៕S/​

​ឃុំខ្លួន​ស្ត្រី​ចិន​ម្នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៣​គីឡូក្រាម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ