ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​នៅ​ថ្ងៃ នេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ជួប​នូវ​កំណាត់​ផ្លូវ​រដិបរដុប ហេតុនេះ​គប្បី​រក្សា​ភាព​អត់ធ្មត់ និង​ស្ងប់ស្ងាត់​ទើប​ប្រសើរ​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​ពុំ​សូវ​លូតលាស់​ទេ ហើយ​កិច្ចការ​មួយចំនួន​ធ្វើ​ពុំបាន​ផល​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​នៅថ្ងៃនេះ​ដែរ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​អតិថិជន​ដែល​ទើបតែ​ស្គាល់គ្នា​ថ្មីៗ​តែម្តង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​និង​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់ លោកអ្នក​ត្រឹម​កម្រិត​ល្អជា​មធ្យម ម្ល៉ោះហើយ​មិន​ជួប​ជា​បញ្ហាលំបាក​រែកពន់​នោះដែរ​។​លោកអ្នក​អាចធ្វើ​អ្វីៗ​បាន​ដូច​សព្វមួយដង​។​បើ​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ មិនត្រូវ​ធ្វេសប្រហែស​បានដែរ​ជាពិសេស​មុន​ទទួល​ពាក្យសម្តី​ឬ​ចុះហត្ថលេខា​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​ក្រែង​ភ្លាំងភ្លាត់​មានតែ​បញ្ហា​រត់​ចូល​នាំ​ពិបាក​ទប់ទល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នា​ថ្ងៃនេះ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង មិនសូវ​ចេះ​ទប់​សម្តី​ឡើយ​បើ​មិនចេះ​កែប្រែ និង ចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ជម្លោះ​នឹង​កើតឡើង​ទៀត​ជាក់​ជាពុំខាន​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ឃើញថា​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​ឬ​ចង់​ដោះស្រាយ​អ្វី​ក៏​តែង​ទទួល​នូវ​ផល​ជា​ផ្លែផ្កា​គ្រាន់​ជាទី​គាប់​បំណង​ជានិច្ច ។​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​សម្រាប់​ការលេង​ហ៊ុន ធ្វើ​កិច្ចសន្យា ចរចា​ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ត្រឡប់មកវិញ​ជានិច្ច​។​ការប្រកប​ជំនួញ​ឃើញថា លោកអ្នក​បាន​រួច​ផុតពី​ឧបទ្រព​ចោមរោម ហើយ​ភាព​ចម្រើន​លូតលាស់​បាន​ចូលមក​វិញ​ដែរ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មិន​ថា​ទៅ​ទីណា តែងមាន​ក្រុមមនុស្ស​បង្កបញ្ហា​ថ្នាំងថ្នាក់​ខ្លះៗ​កើតឡើង​ហើយ​ពិសេស​ងាយ​យល់​ខុស​ទៀតផង​។​ការប្រកប​ការងារ​ពុំ​សូវ​ល្អ​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពិសេស​ងាយ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ជាង​សព្វមួយដង​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើងវិញ ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រឆាំង​និង​ចាប់កំហុស​គ្នាច្រើន​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ក្រុមមនុស្ស​អាច​បង្ក​ថ្នាំងថ្នាក់ និង​ពិសេស​អាច​កើតជា​រឿង​រាវ​ទំនាស់​សម្តី​គ្នា​បង្កើតជា​ផល​លំបាក​ដល់​ថ្ងៃក្រោយ​ផង​។​ចំពោះ​កិច្ចការងារ​លោកអ្នក​មិន​គប្បី​ទុកចិត្ត​ក្រុមមនុស្ស ពេក​ប្រយ័ត្ន ដូច​ពាក្យ ចាស់​ថា​ស្គាល់​មុខតែ​មិន​ស្គាល់ចិត្ត​”​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពុំ​សូវ​ជឿនលឿន​ទៅមុខ ហើយ​អ្នកដទៃ​ក៏​តែង​សម្លឹង​ក្នុង​ផ្លូវ​អាក្រក់​ច្រើន​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ឱ្យ​លោកអ្នក​ប្រយ័ត្ន ការ​មានទំនាស់​ជាមួយ​មនុស្ស​ក្បែរ​ខ្លួន បញ្ហា​ប្រាក់កាស​មានការ​យឺតយូរ និង​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​តានតឹង​អារម្មណ៍​ច្រើន​ខ្លាំងពេក​ឬ​ធ្វើ​អ្វី​មិន​ធ្វេសប្រហែស​នោះ​ផល​អាក្រក់​ទាំងឡាយ​ក៏​មិន​ហ៊ាន​មក​ក្បែរ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​ទេ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​មុននឹង​លោកអ្នក​ហា និយាយស្តី​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​បើកាលណា​ឭ​ដល់​ត្រចៀក​អ្នកដទៃ​ហើយ គឺ​គេ​នឹង​ចងចាំ​ជានិច្ច​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​ក្រុម​មិត្តភក្តិ​រួមការ​ងារ​តែង​កើតការ​កេងប្រវ័ញ្ច​កម្លាំង​ការងារ​បន្តិច ប៉ុន្តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​គួរសម ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បណ្តាក់ទុន​រយះពេល​ខ្លីៗ​ឃើញថា​មិន​ទាស់ខុស​អ្វី​ទេ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ជម្លោះ​វិវាទ​ត្រូវតែ​ប្រញាប់​ផ្សះផ្សា​ទើប​ប្រសើរ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហាមាត់​និយាយស្តី​អ្វី​ក៏ដោយ​ចូរ​ចេះ​ប្រយ័ត្ន​មាត់​ប្រយ័ត្ន​ក​ព្រោះ​កាលបើ​មាន​សម្តី​និយាយ​ជ្រុលជ្រួស​លើ​សិទ្ធ​អ្នកដទៃ​តែ​បន្តិច​អាច​បង្ក​ជា​ទំនាស់​វិវាទ​ឡើង ។​នាពេលនេះ​លោកអ្នក​គប្បី​តាំងចិត្ត​ធ្វើការ និង​ព្យាយាម​អត់ធ្មត់​ពីព្រោះថា​ផល​តែង ឆ្លើយតប​មិន​ថា​ពេលនេះ​ឬ​ពេល​ក្រោយ​ផង​។​ដោយឡែក​សម្រាប់​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​មានការ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ក្រុមមនុស្ស​ចាក់​ដោត​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​មុន​ឱ្យ​នរណាម្នាក់​ខ្ចី​របស់របរ​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​មិន​ជួប​នូវ​បញ្ហា​នៅពេល​ក្រោយ​វិញ​ត្រូវ​គ្រាំគ្រា​ចិត្ត​។​ក្នុងថ្ងៃនេះ​វិញ​ការប្រកប​ការងារ​មិនត្រូវ​បង្ក​ថ្នាំងថ្នាក់​ជាមួយ​អ្នកដទៃ​ឡើយ​បើ​ពុំនោះ​ចូរ​ប្រយ័ត្ន​រឿង​តូចតាច​សោះ​ប្រែជា​រីក​ធំ​នៅ​ថ្ងៃ​ខាងមុខ ។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ឈាន​មកដល់​ថ្ងៃនេះ​ដោយសារ​រាល់​ចង្រៃឧបទ្រព​បាន​សាបរលាប​បាត់ស្រមោល ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​ភាព​សុខដុម​និង​ចម្រើន​លូតលាស់​គ្រាន់​គាប់ប្រសើរ​ឡើងវិញ ។​ទោះបីយ៉ាងណា​ថ្ងៃនេះ​ដួង​រាសី​ខ្ពស់ត្រដែត​ធ្វើឱ្យ​ការប្រកប​ការងារ​មានការ​ជឿនលឿន​និង​ពិសេស​ក្រុមមនុស្ស​តែង​ជួយ​ដល់​លោកអ្នក​ច្រើន​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ចរចា​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​សម​ដូច​ប្រកប​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ការប្រកប​កិច្ចការ​អ្វី​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​និង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ហើយ​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​ចង់​ពឹងពាក់​អាស្រ័យទៅលើ​អ្នកដទៃ​តែង​គេ​ជួយ​ជ្រោមជ្រែង​និង​ដោះស្រាយ​គ្រាន់​ស្រួលខ្លួន​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ​បើ​មាន​ការតាំង​ចិត្តល្អ​
​នោះ​ឃើញថា​តែង​ហុច​ផល​ល្អៗ​មកវិញ​ច្រើន​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​ផ្តល់​ផល​ល្អ​ច្រើនជាង​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាស​ល្ព​ក្នុងការ​ស្វែងរក​ហើយ​៕