​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប៉ូលិស​អាម៉េរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការបាញ់​សម្លាប់​មនុស្ស​៦​នាក់​នៅ​ក្បួន​ដង្ហែ​អបអរ​ទិវា​ឯករាជ្យ​អាម៉េរិក​នៅ​សង្កាត់​​ជាយក្រុង​ស៊ី​កាហ្គោ ។​

​រ៉ូ​ប៊ឺត គ្រី​ម៉ូ​(Robert Crimo)អាយុ​២២​ឆ្នាំ ត្រូវ​កំណត់​ជា​ជនសង្ស័យ​និង​បាន​ក្លាយជា​គោលដៅ​នៃ​ការតាមប្រមាញ់​ដ៏​ធំ​នៅ​ទូ​ទាំង​ទីប្រជុំជន​ហាយ​លែ​ន​ផាក​(Highland Park)​ក្នុង​រដ្ឋ​អ៊ី​លី​ណ​យ​(Illinois) កន្លែង​ដែល​ខ្មាន់កាំភ្លើង​បាន​បាញ់​ចេញ​ដំបូល​អាគា​រទៅលើ​ក្បួន​ដង្ហែ​ក្នុង​សហគមន៍​ដោយ​សម្លាប់​មនុស្ស​ប្រាំមួយ​នាក់ និង​របួស​យ៉ាង​តិច​៣០​នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​កក្កដា ចំ​ពេល​អាម៉េរិក​​អបអរ​ទិវា​ឯករាជ្យ​ជាតិ​របស់​ខ្លួន​។​

​ការបាញ់​លើ​ហ្វូង​មនុស្ស​បាន​បង្ក​ភាព​ជ្រួលច្របល់​និង​ភិតភ័យ​តក្កមា​ក្នុងចំណោម​អ្នកចូលរួម​ដង្ហែ​ក្បួន​និង​អ្នក​ឈរ​មើល ហើយ​បន្សល់​ទុក​លើផ្លូវ​និង​ចិញ្ចើមផ្លូវ​កើតហេតុ​នូវកៅអី ប៉េង​ប៉ោង រ​ទោះ​ក្មេង​​និង​របស់របរ​ផ្សេងៗ​។​

​មន្ត្រី​គ្រាអាសន្ន​បាន​និយាយថា មនុស្ស​ជាង​ម្ភៃ​នាក់​រួម​មាន​កូនក្មេង​ត្រូវបាន​ព្យាបាល​ដោយ​របួស​គ្រាប់កាំភ្លើង ដោយ​ខ្លះ​របួសធ្ងន់​។​

​មេប៉ូលីស​ក្រុង​ហាយ​លែ​ន​ផាក លោក​ឡូ ចូក​មិន​(Lou Jogmen)​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ក្រោយ​បើករថយន្ត​ដេញ គ្រី​ម៉ូ​ត្រូវបាន​ចាប់ខ្លួន​ដោយ​គ្មាន​ឧបទ្ទវហេតុ​អ្វី​ទេ​ទោះ​ជា​របាយការណ៍​កាលពី​​មុន​បាន​ព្រមាន​ថា ជនល្មើស​អាច​មាន​កាំភ្លើង​និង​បង្ក​គ្រោះថ្នាក់​។​

​ការបាញ់ប្រហារ​នេះ​ជា​ផ្នែកចុងក្រោយមួយ​នៃ​រលក​អំពើហិង្សា​ដោយ​កាំភ្លើង​នៅ​សហរដ្ឋ​អាម៉េរិក ដែល​ជា​មធ្យម​មនុស្ស​៤០.០០០​នាក់​ស្លាប់​ក្នុង​មួយឆ្នាំៗ​ដោយសារ​តែ​កាំភ្លើង​៕

​ក្រោយ​ការបាញ់ប្រហារ​កាលពី​ថ្ងៃ​ចន្ទ ប៉ូលិស​បាន​តាម​ប្រមាញ់​ទ្រ​ង​ទ្រាយ​ធំ​រក​ជនសង្ស័យ រ៉ូ​ប៊ឺត “​បប់​ប៊ី​” អ៊ី គ្រី​ម៉ូ ទ្រី