ប្រែសម្រួលៈបំណង(CNA)៖ ប្រធានាធិបតីសិង្ហបុរីលោកស្រី ហាលីម៉ា យ៉ាកុប(Halimah Yacob)បាននិយាយកាលពីថ្ងៃចន្ទទី៤កក្កដាថា លោកបានតេស្តិ៍វិជ្ជមានកូវីដ១៩ ជាមួយនឹងរោគសញ្ញាស្រាលដូចផ្តាសាយធម្មតា។
ប្រធានាធិបតីសិង្ហបុរីលោកស្រី ហាលីម៉ា យ៉ាកុប
លោកស្រីបានសរសេរបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកថា« អរគុណ ខ្ញុំបានចាប់វ៉ាក់សាំងកូវីដ១៩ និងចាក់ដូសជំរុញ។ខ្ញុំសង្ឃឹមថានឹងជាសះស្បើយឆាប់ៗនិងសោកស្តាយដែលខកខានមិនបានចូលរួមព្រឹត្តិការណ៍នានានៅសប្តាហ៍នេះ»។
លោកស្រីហាលីម៉ា បានចូលរួមពិធីមួយកាលពីថ្ងៃសៅរ៍ និងកាលពីថ្ងៃសុក្របានធ្វើជាអធិបតីនៃការដង្ហែក្បួនយោធាសិង្ហបុរីមួយដែលមានអ្នកចូលរួមជាងពីរពាន់នាក់។
នៅថ្ងៃចន្ទនេះដែរ ប្រធានសភាសិង្ហបុរីលោក តាន់ ជួនជីន(Tan Chuan-jin)ក៏បានតេស្តិ៍វិជ្ជមានកូវីដ១៩ និងមិនអាចចូលរួមកិច្ចប្រជុំសភានៅសប្តាហ៍នេះទេ៕
ប្រធានសភាសិង្ហបុរីលោក តាន់ ជួនជីន