ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១២ ខែកក្កដា​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​កើតឡើង អូសបន្លាយ​លើ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ និង វៀតណាម ជាមួយនឹង​ឥទ្ធិពល នៃ​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន ពី​មធ្យម​ទៅ​បង្គួរ បង្កឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់ ហើយក៏​អាចមាន កន្លែង​ខ្លះ ភ្លៀង​ធ្លាក់​ច្រើន​ដែរ​។​

Jul 5, 2022

ខ្យល់មូសុង​និរតី បង្កើន​ឥទ្ធិពល​ជាមួយ ប្រព័ន្ធ​សម្ពាធ​ទាប ធ្វើឱ្យមាន​ភ្លៀង ទូទាំងប្រទេស​

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១២ ខែកក្កដា​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​កើតឡើង អូសបន្លាយ​លើ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ និង វៀតណាម ជាមួយនឹង​ឥទ្ធិពល នៃ​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន ពី​មធ្យម​ទៅ​បង្គួរ បង្កឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់ ហើយក៏​អាចមាន កន្លែង​ខ្លះ ភ្លៀង​ធ្លាក់​ច្រើន​ដែរ​។​