​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បើតាម​ប្រភពព័ត៌មាន​បឋម បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ នេះ ក្រុម​អ្នក​បើកឡាន​ចង្កូត​ស្តាំ ជាច្រើន​នាក់ បាននាំគ្នា​យក​រថយន្ត​ចង្កូត​ស្ដាំ ជាច្រើន​គ្រឿង មក​ចត​បិទផ្លូវ នៅ​ចំណុច​រង្វង់​មូល​កួរស្រូវ ស្ថិតក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ ដើម្បី​តវ៉ា និង​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អនុគ្រោះ​ឲ្យ​ពួកគាត់ បង់ពន្ធ​រថយន្ត​ចង្កូត​ស្ដាំ ដែល​កំពុង​ចរាចរណ៍​ក្នុងស្រុក ដោយ​មិន​កែ​ចង្កូត​។​

​ករណីនេះ បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង នៅត្រង់ចំណុច​ផ្លូវ​ប្រសព្វ​នោះ ។ ការតវ៉ា​បិទផ្លូវ ដោយ​ក្រុម​អ្នកបើករថយន្ត​ចង្កូត​ស្តាំ ខាងលើ រហូតមកដល់​វេលា​ម៉ោង ១១ ថ្ងៃ​ត្រង់នេះ ពួកគេ នៅ​មិនទាន់​រំសាយ​នៅឡើយ ។​

​ថ្មីៗ​នេះ ក្រុម​អ្នក​បើកឡាន​ចង្កូត​ស្តាំ ក៏​ធ្លាប់ធ្វើ​ការតវ៉ា​ផងដែរ ក្នុង​គោលបំណង​ធំ​មួយ គឺ​សុំ​បង់ពន្ធ​ធម្មតា តែ​មិន​កែ​ចង្កូត​ពីស្តាំ មក​ឆ្វេង​នោះទេ​៕/V