ដោយៈ សរិទ្ធ / ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារ អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយស អនុសាខាខណ្ឌ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ទៅផ្តល់ជូនដល់ ប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គិភ័យ ចំនួនបីគ្រួសារ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ។
លោកប្រធានកិត្តិយស បាននាំនូវការចូលរួមសោកស្តាយ ពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេស សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យកាត់ចិត្ត កុំអស់សង្ឃឹម។
លោកអភិបាលខណ្ឌ ក៏បានគូសបញ្ជាក់ថាៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេស ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ។
អំណោយមនុស្សធម៌ ដែលបានចែកជូនក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម, មី១កេស , ទឹកត្រី១យួរ, ត្រីខ១យួរ, ម៉ាស់១កញ្ចប់ ជេល១ដប សំភារៈផ្ទះបាយ ១សម្រាប់, ថវិកាចំនួន ១០ ម៉ឺនរៀល និងទទួលបានតង់១បន្ថែម៕/V-PC