ក្រុមឡានចង្កូតស្តាំ បិទផ្លូវនៅរង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ
ដោយៈ សរិទ្ធ / ភ្នំពេញៈ បើតាមប្រភពព័ត៌មានបឋមគឺ ខណៈពេលនេះ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមឡានចង្កូតស្តាំ បានប្រមូលផ្តុំគ្នា រហូតបិទផ្លូវសាធារណៈ នៅចំណុចរង្វង់មូល កូរស្រូវ ខណ្ឌដង្កោ បង្កឱ្យមានការកកស្ទះចរាចរណ៍ យ៉ាងខ្លាំង ។ ថ្មីៗនេះ ក្រុមឡានចង្កូតស្តាំ ក៏ធ្លាប់ធ្វើការតវ៉ាផងដែរ ក្នុងគោលបំណងធំមួយ គឺសុំបង់ពន្ធ ធម្មតា តែមិនកែចង្កូតពីស្តាំ មកឆ្វេងនោះទេ។៕/V