ដោយ​: សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ យប់​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា នឹង​ជួប​ប្រកួត​ជាមួយ ក្រុម​ជម្រើសជាតិ​ឡាវ ដណ្ដើម​ពានរង្វាន់ បាល់ទាត់​នារី សម្រាប់​តំបន់ អាស៊ីអាគ្នេយ៍ (AFF Women’s Championship)​។​

​ការប្រកួត​ដែល​ធ្វើ​នៅ​កីឡដ្ឋាន BINAN នោះ គេ​មាន​ជំនឿ​ចិត្ត​ថា ក្រុម​កម្ពុជា នឹង​លេង​បានល្អ ជាង​កាលពី​លេង នៅ​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម ព្រោះ​ពួកគេ មាន​ពេលវេលា ហ្វឹកហាត់​គ្រប់គ្រាន់ កម្លាំង​ក៏​ល្អ ចំពោះ​ស្មារតី ក៏​ប្រសើរ ។​

​លោក ប្រាក់ វុទ្ធី ដែលជា​គ្រូបង្វឹក បានបញ្ជាក់​ថាៈ សម្រាប់​ការប្រកួត​លើក​នេះ គឺ​យើង​នឹង ពង្រឹង​ខ្សែការពារ ជាមួយនឹង​ការ​វាយបក ទៅលើ​គូប្រកួត​។ គ្រប់​ការប្រកួត​អន្តរជាតិ​ទាំងអស់ ដែល​ជម្រើសជាតិ​បាល់ទាត់​នារី​រៀបចំ គឺ​សុទ្ធសឹង​ជា​គោលដៅ​សម្រាប់​ឆ្នាំ​២០២៣​ទាំងអស់​។​

​កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល B ដែលមាន​វៀតណាម​, មី​យ៉ាន់​ម៉ា​, ឡាវ​, ទី​ម័​រ​ខាងកើត និង​កម្ពុជា យើង ដូច្នេះ​ឆន្ទៈ​របស់​យើង គឺ​យើង​ដាក់​គោលដៅ ដើម្បី​យកឈ្នះ​ឡាវ និង​ទី​ម័​រ​ខាងកើត ហើយ​បន្ត​ឲ្យ​មាន​លទ្ធផល​ល្អ ជាមួយនឹង​ក្រុម​វៀតណាម និង ភូមា បន្តទៀត​។ ដូច្នេះ​ឃើញថា ស្មារតី​យើង​ល្អ មានការ​ប្រឹងប្រែង ឆន្ទៈ​ខ្លាំង​៕/V​-PC