ប្រែសម្រួល : កញ្ញាដាលីស (BBC) ៖ ក្រុមមេឃខៀវ Manchester City បានចុះហត្ថលេខាលើខ្សែបម្រើ កាល់វីន ហ្វីលីព (Kalvin Phillips) របស់ Leeds United ក្នុងតម្លៃ ៤៥ លានផោន (៥៤,៥១ លានដុល្លារ)។
កីឡាករជម្រើសជាតិអង់គ្លេសវ័យ ២៦ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល ៦ ឆ្នាំជាមួយក្រុមជើងឯក Premier League ។
រូបគេក្លាយជាកីឡាករចុះហត្ថលេខារដូវក្តៅទីបីរបស់លោក ប៉េប ហ្គាឌីអូឡា បន្ទាប់ពីការមកដល់របស់កីឡាករ អៀលីង ហាលែន (Erling Haaland) និង ស្តេហ្វាន អ័រតេហ្គា ម៉ូរីណូ (Stefan Ortega Moreno)។
ហ្វីលីពបាននិយាយថា “ខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយណាស់ដែលបានចូលរួមជាមួយ Manchester City ។ City ជាថ្មីម្តងទៀតបានសបញ្ជាក់ថាជាក្រុមល្អបំផុតនៅក្នុងប្រទេស”។
ហ្វីលីព ដែលបានបង្ហាញខ្លួន ២៣៥ ដងក្នុងរយៈពេល ៨ រដូវកាលនៅទឹកដី Elland Road គឺនៅសល់ពីរឆ្នាំទៀតលើកុងត្រារបស់គេជាមួយ Leeds។
ហ្វីលីពនិយាយថា Man City មាន “ក្រុមដ៏អស្ចារ្យនិងអ្នកចាត់ការទូទៅដ៏អស្ចារ្យគឺលោក ប៉េប ហ្គាឌីអូឡា ដែលត្រូវបានចាត់ទុកជាអ្នកចាត់ការល្អបំផុតនៅក្នុងពិភពលោក”។
រូបគេបានបន្ថែមថា “ការដែលអាចលេងក្រោមការដឹកនាំរបស់លោកប៉េបនិងរៀនសូត្រពីគាត់និងបុគ្គលិកគ្រូបង្វឹករបស់គាត់ ក៏ដូចជាការក្លាយជាផ្នែកមួយនៃក្រុមដ៏អស្ចារ្យបែបនេះ គឺជាក្តីសង្ឃឹមដែលខ្ញុំរំភើបខ្លាំងមិនគួរឱ្យជឿ”៕
ហ្វីលីពក្លាយជាកីឡាករចំណូលថ្មីទី៣របស់ Man City សម្រាប់រដូវកាលថ្មី