ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២២ លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី អញ្ជើញ​ចូលរួម ពិធី​អភិសេក​អន្លូង​ស្នែង​កាំបិត និង​ឬ​សសី​មា​ដើម្បី​ស្រេះ​អំបោះ និមន្ត​ព្រះសង្ឃ មកពី​គ្រប់​រោង​ទិស និង​ក្នុង​វត្ត​ទាំងអស់​និមន្ត​មក​ក្នុង​មហា​រោង​ដើម្បី​ប្រោះព្រំ​ពរ ជ័យ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​រោង​ទិស ប្រសិទ្ធី​ដុំ​សីមា និង​ទង់ ក្រោយពី​ប្រសិទ្ធី​ហើយ ពុទ្ធបរិស័ទ​គ្រប់​រោង​ទិស​ដង្ហែ​ទេយ្យវត្ថុ​ទង់ និង​ឬ​សសី​មា​ជុំវិញ​ព្រះវិហារ​បី​ជុំ ហើយ​យកទៅ​តម្កល់​មុខ​ព្រះវិហារ​នៅ​កន្លែង​ក្រុង​ពលី ពិធី​បង្ហូតទង់​ឡើង​ដើម្បី បូជា​ព្រះ​ចូឡា​មុនី​ចេតិយ៍​ព្រះសង្ឃ​ជយ​ន្តោ បាចផ្កា និង​ស្រែក​ជ័យ​ឃោស​។​

​នៅពេល​រសៀល​ថ្ងៃ​ដដែល​លោក​ក៏បាន​ចូលរួម​កម្មវិធី​ពលីកា​រ​ទេវតា និង​បួងសួង សុំ​ទឹក​សុំ​ដី បន្ទាប់ពី​ក្រុង​ពលី​ហើយ​បាន​ដង្ហែ​ដុំ​និមិត្តសីមា​ប្រទក្សិណ ជុំវិញ ព្រះវិហារ​បី​ជុំ មក​តម្កល់​ក្នុង​ព្រះវិហារ នមស្ការ​សមាទានសីល វេរ​ដុំថ្ម​និមិត្តសីមា ដាក់​តាម​រណ្ដៅ​ទិស​។​

​វត្ត​មរតក​តេ​ជោ​បុរី​ស្វរៈ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ វត្ត​ត្រូវបាន​កសាង​នៅលើ​ទីទួល​មួយ ដែលមាន​ទំនប់ទឹក​មួយ ឈ្មោះថា​ទំនប់​ទឹកអូរ​ស្វាយ​។​អ្នកទេសចរ​អាចធ្វើ​ដំណើ​រ​ទៅ​ទស្សនា​ប្រាសាទព្រះវិហារ​បន្ទាប់ពី​ទស្សនា​ប្រាសាទព្រះវិហារ អ្នកទេសចរ​អាចមក​ទស្សនា​នៅ ទី​អារាម​មួយ​នេះ​ផងដែរ​៕​/PC