ដោយៈ health.com.kh

ដើម្បី​កាត់បន្ថយ​ការប្រឈមមុខ​នឹង​ជំងឺ​ក្រិន​ថ្លើម អ្នក​ត្រូវ​ធ្វើយ៉ាងណា​ថែទាំ សុខភាព​ថ្លើម​របស់​អ្នក​អោយ​បានល្អ​តាម​ការអនុវត្ត​ដូចខាងក្រោម​នេះ​។​

-​បរិភោគ​ស្រា​ក្នុង​កំរិត​មធ្យម​៖ ប្រសិនបើ​អ្នកជា​មនុស្ស​ប្រុស មិនត្រូវ​ផឹកស្រា​បៀរ ច្រើនជាង​ពីរ​ដប​ក្នុង​មួយថ្ងៃ​ទេ ។ ប្រសិនបើ​អ្នកជា​មនុស្ស​ស្រី ឬ​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើងទៅ មិនត្រូវ​ផឹកស្រា​បៀរ​អោយ​ច្រើនជាង​មួយ​ដប​ក្នុង​មួយថ្ងៃ​នោះទេ ។​

-​បរិភោគ​អាហារ​ដែល​ប្រកបដោយ​សុខភាព​៖ ចូរ​ជ្រើសរើស​របប​អាហារ​ណា ដូចជា​ផ្លែឈើ និង​បន្លែ ។ បរិភោគ​អាហារ​ជា​គ្រា​ប់ធ​ញ្ញា​ជាតិ​គ្រប់​ប្រភេទ និង​សំបូរ​ទៅដោយ​ប្រូតេអ៊ីន ។ ត្រូវ​កាត់បន្ថយ​អាហារ​ដែល​សំបូរ​ជាតិ​ខ្លាញ់ និង​អាហារ​ឆារ ។​

-​ត្រូវអោយ​ទម្ងន់​ក្នុង​សភាព​មាន​សុខភាព​៖ ការដែល​មាន​ជាតិ​ខ្លាញ់​ច្រើនពេក អាចធ្វើអោយ​ខូច​ថ្លើម​របស់​អ្នក​បាន ។ ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ​អំពី​មធ្យោបាយ ក្នុងការ​សម្រក​ទម្ងន់ ប្រសិនបើ​អ្នកជា​មនុស្ស​ធាត់​ហួស ឬ​ធ្ងន់​ពេក ។​

-​កាត់បន្ថយ​ការប្រើ​របស់​ដែលមាន​ជាតិគីមី​៖ មាន​ផលិតផល​ប្រើ​ក្នុងផ្ទះ​ដែល មាន​ជាតិគីមី ជាច្រើន​ដូចជា​៖ ទឹក​សំអាត និង​ថ្នាំ​សំលាប់​សត្វល្អិត ។ ប្រសិនបើ អ្នកធ្វើការ​នៅ​ជុំវិញ​របស់​គីមី​ទាំងនេះ ត្រូវធ្វើ​យ៉ាងណា​អោយមាន​ការ​ប្រុង ប្រ​យ​ត្ន័​បំផុត ។ ថ្លើម​របស់​អ្នកធ្វើការ​ច្រោះ​ជាតិពុល​ទាំងនេះ​ពី​ខ្លួន​របស់​អ្នក ដូច្នេះ​ត្រូវអោយ​វា​សម្រាក​ខ្លះទៅ​តាមរយៈ​ប៉ះពាល​របស់​គីមី​ទាំងនោះ​អោយបាន​តិច​បំផុត ។​

-​កាត់បន្ថយ​ការប្រឈមមុខ​នឹង​ជំងឺ​រលាក​ថ្លើម​៖ ការចាក់​ម្ជុល​រួមគ្នា និង​រួមភេទ​ដោយ មិនបាន​ធ្វើ​ការពារ អាច​ប្រឈមមុខ​កាន់តែ​ខ្ពស់​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ។ ចូរ​ការពារ​ខ្លួន​របស់​អ្នកតា​មរយៈ ប្រើ​ស្រោមអនាម័យ ប្រសិនបើ​អ្នក​ជ្រើស​យក ការរួម​ភេទ ។ ត្រូវ​សួរ គ្រូពេទ្យ​ថា​តើ​អ្នក​គួរតែ​ចាក់ វ៉ាក់សាំង​សំរាប់​ការពារ​ជំងឺ រលាក​ថ្លើម​ប្រភេទ B ឬក៏​អត់ ។​

​ប្រសិនបើ​អ្នកមាន​ការបារម្ភ​អំពី​ការប្រឈមមុខ​របស់​អ្នក​ថា​អាច​ទៅជា​ក្រិន​ថ្លើម ចូរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​មធ្យោបាយ​ដែល​អាចធ្វើអោយ​អ្នក​បន្ថយ​ការប្រឈមមុខ​នេះ​បាន ៕​/PC