ដោយៈ health.com.kh
វដ្តរដូវ ជាធម្មតា កើតឡើងដោយសារតែការផ្លាស់ប្តូរកម្រិត នៃអ័រម៉ូន ហើយអូវែ ជា អ្នកផលិតអ័រម៉ូនទាំងនេះ ។ អូវែមានការឆ្លើយតប ទៅនឹងសញ្ញា របស់អ័រម៉ូន ដែល ផលិត ពីក្រពេញ Pituitary Gland ដែល ស្ថិតកណ្តាល នៃខួរក្បាល ហើយ ស្ថិតនៅក្រោម ការត្រួតពិនិត្យ ដោយ អ័រម៉ូន ដែលផលិតនៅក្នុង Hypothalamus នៃ ខួរក្បាល ។
បញ្ហាដែលប៉ះពាល់ ដល់ការរៀបចំ ឬ ចរន្តណាមួយ ខាងលើអាចនាំ ទៅរកការរាំង រដូវ ។ ទោះជា យ៉ាងណា ការដែលរាំងរដូវ ញឹកញាប់ ចំពោះស្ត្រីវ័យក្មេង វា គ្រាន់តែ ជាការ រំលង មួយរយៈ ប៉ុណ្ណោះ ឬ អាច ជាការដែលមានផ្ទៃពោះ ដោយមិនដឹង ខ្លួន ។ ការ រាំងរដូវ អំឡុង ពេល កំពុងមានផ្ទៃពោះ គឺជា រឿងធម្មតា របស់មនុស្ស ។
បញ្ហាជាមួយ Hypothalamus អាចបង្កជាការដែលមិនឃ្លាន អាហារ ឬ ការធ្វើលំ ហាត់ប្រាណ ខ្លាំង ក៏អាចដើរតួនាទីដ៏សំខាន់ មួយក្នុងការបង្កឱ្យមានបញ្ហា រាំងរដូវ ដែរ ។ វា ក៏អាចអាស្រ័យ លើអាយុរបស់មនុស្សនោះដែរ ហើយ ពិសេសប្រសិន បើ នាង ទើបតែ មានរដូវជា លើកទីមួយ ឬដំបូង ៕/PC