ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ប៉ូលិសអេស្ប៉ាញបានចាប់បានដ្រូនក្រោមទឹក(នាវាមុជទឹកគ្មានមនុស្សបើក)ចំនួនបីគ្រឿងដែលត្រូវបានស្ថាបនាឡើងសំរាប់លួចដឹកជញ្ជូនថ្នាំញៀនឆ្លងកាត់ច្រកសមុទ្រចេញពីប្រទេសម៉ារ៉ុក។
នាវាមុជទឹកគ្មានមនុស្សបើកនេះ ទំនងជាអាចផ្ទុះទំនិញម្តងបាន២០០គីឡូក្រាម។
ជាផ្នែកនៃការស៊ើបអង្កេតអស់១៤ខែ មនុស្សប្រាំបីនាក់ត្រូវបានចាប់ខ្លួននៅទីក្រុងចំនួនបីនៅអេស្ប៉ាញ។ក្រុមឧក្រិដ្ឋជនមួយដែលមានភារកិច្ចសាងសង់និងផ្គត់ផ្គង់យានប្រភេទនេះទៅអោយពួកឈ្មួញថ្នាំញៀននៅពាសពេញអឺរ៉ុបក៏ត្រូវបង្ក្រាប។
ប៉ូលិសអេស្ប៉ាញបាននិយាយថា វាជាលើកដំបូងដែលពួកគេបានរកឃើញយានក្រោមទឹកគ្មានមនុស្សបើកដូច្នេះ។យានបែបនេះអាចអោយពួកឈ្មួញដឹកជញ្ជូនថ្នាំញៀនខុសច្បាប់កាត់ចក្រសមុទ្រជីប្រាល់តា(Gibraltar)ដែលខណ្ឌម៉ារុកនិងអេស្ប៉ាញ។
ប៉ូលិសក៏រឹបអូសបានថ្នាំញៀនជាងម្ភៃគីឡូក្រាម លុយនិងដ្រូនអាកាសចំនួនប្រាំមួយ។
បំពាក់ដោយប្រព័ន្ធនាវាចរណ៍GPS យាននេះអាចត្រូវពួកឈ្មួញថ្នាំញៀនប្រតិបត្តិការនៅកន្លែងណាមួយក្នុងលោកដោយប្រើ ឧបករណ៍អ៊ីនធឺណិតយ៉ាងសាមញ្ញដូចកូនកុំព្យូទ័រថេប្លិតអ៊ីចឹង។
មុននេះក្នុងឆ្នាំ២០២២នេះ កូនវានាមុជទឹកមួយដឹកថ្នាំញៀនកូកាអ៊ីនបួនតោនត្រូវបានកងទ័ពជើងទឹកកូឡុំប៊ីស្ទាក់ចាប់បានក្នុងដំណើរឆ្ពោះទៅអាម៉េរិកកណ្តាល។
កាលពីឆ្នាំ២០១៩ ប៉ូលិសអេស្ប៉ាញចាប់បានកូននាវាមុជទឹកមួយដឹកដឹកថ្នាំញៀនកូកាអ៊ីនជាងបីតោន ដោយទំនងជាមកពីកូឡុំប៊ី៕