ដោយៈ​សុផល​/​ភ្នំពេញ ៖ វិនិយោគិន​ជប៉ុន បាន​ចំណាយ​ថវិកា​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​លំនៅដ្ឋាន​ប្រណិត និង​គុណភាព​ខ្ពស់ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ចំណូល​ទាប និង​ចំណូល​មធ្យម​។​

​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​(Arakawa Residence) បាន​ចំណាយ​ទុនវិនិយោគ​ប្រមាណ​៧០​លាន​ដុល្លារ​គ្រា​ដំបូង​ប៉ុន្តែបច្ចុប្បន្ន​កើន​ដល់១០០​លាន​ដុល្លារ​ដើម្បី​សាងសង់​លំនៅឋាន​បែប​ប្រណិត មាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព ផ្តល់​ភាពងាយស្រួល និង​មាន​បរិស្ថាន​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែលមាន​ចំណូល​ទាប និង​មធ្យម ហើយ​មានបំណង​រស់នៅ​ផ្ទះ​បែប​ស៊ីវីល័យ ថ្លៃថ្នូរ​កណ្តាល​ក្រុងភ្នំពេញ​។

​នៅក្នុង​សន្និសីទ​សារពត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ (Alex Yasumoto)​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន មានប្រសាសន៍ថា​“​លំនៅឋាន​បែប​ខុន​ដូ​នេះ​ត្រូវបាន​សាងសង់ឡើង​ក្នុង​គោលបំណង​ឲ្យ​ប្រជាជន​កម្ពុជា​ដែលជា​សិស្ស និស្សិត គូ​ស្វាមីភរិយា​ថ្មី និង​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​កណ្តាល​បើ ទោះជា​ពួកគាត់​មាន​ចំណូល​ទាប​និង​មធ្យម​ក៏ដោយ​ក៏​អាច​ទិញ​លំនៅឋាន​ខុន​ដូរ​របស់​អា​រ៉ា​ខា​វ៉ា​បាន​និង​បានទទួល​បទពិសោធន៍​ជា​ម្ចាស់​កម្មសិទ្ធិ​តកូនតចៅ និង​រស់នៅ​សមរម្យ ក្នុង​ខុន​ដូរ​ទំនើបកណ្តាល​ទីក្រុង​ភ្នំពេញ​ហ្នឹង​គេ​” ។​

​លំនៅឋាន​អា​រ៉ា​ខា​វ៉ា ត្រូវបាន​អ្នកជំនាញ​វាយតម្លៃថា ជា​លំនៅឋាន​ស្តង់ដារ​ជប៉ុន​ទី​១ នៅ​កម្ពុជា ដែល​បាន​ក្លាយទៅជា​គំរូ​នៃ​លំនៅឋាន ឬ​សំណង់​អគារ​នានា ដែលមាន​គុណភាព​តាម​ស្តង់ដារ​ជប៉ុន​ពិតប្រាកដ ជាពិសេស​បច្ចេកទេស​សំណង់ ប្រព័ន្ធ​លូទឹក និង​ប្រព័ន្ធ​សុវត្ថិភាព ប្រព័ន្ធ​ការពារ​អគ្គីភ័យ ដើម្បី​បញ្ចៀស​នូវ​ក្តីកង្វល់​ដល់​ម្ចាស់ផ្ទះ​ដែល​រស់នៅក្នុង​លំនៅឋាន​នេះ​។

​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ បាន​បញ្ជាក់ថា​៖​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​ជា​ក្រុមហ៊ុន​ទីមួយ​នៅ​កម្ពុជា​ដែល​អតិថិជន​អាច​ទិញ​ដោយ​ពុំ​ចាំបាច់​បង់ប្រាក់​កក់ ហើយ​អាច​បង់​រំ​លោះ​ដោយ​មិនមាន​ការប្រាក់​ពោល​គឺអាច​បង់ប្រាក់​ប្រចាំខែ​ចាប់ពី​៣០០​ដុល្លារ​ឡើងទៅ​។​ដោយសារ​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ​ទៅ​សេដ្ឋកិច្ច​របស់​គ្រួសារ​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​បាន​សម្រួល​ដល់​អ្នកទិញ​ដោយ​គ្រាន់តែ​បង់ប្រាក់​កក់​៥%​នៃ​តម្លៃ​ទិញ​លក់​និង​បង់​សេវា​គ្រប់គ្រង​១២​ខែ​ដើម្បី​អនុញ្ញាតិ​ឲ្យ​អតិថិជន​អាច​ចូល​រស់​នៅបាន​។​

​លំនៅឋាន​ស្តង់ដា​ជប៉ុន​ទីមួយ​នៅ​កម្ពុជា ដែលមាន​ទីតាំង​ស្ថិតនៅ​កណ្តាល​ក្រុង​និង​មានតម្លៃ​សមរម្យ​បានប្រកាស​ចាប់ផ្តើម​បើក​លក់​ដំណាក់​ទី​២ ចាប់ពី​ថ្ងៃទី​៥​កក្កដា​នេះ​តទៅ​។​ដំណាក់​ទី​១​ដែល​បានប្រកាស​បើក​លក់​ចំនួន​១៦៨០​យូ​នី​ត​កាលពី​ចុងឆ្នាំ​២០១៩​ត្រូវបាន​អតិថិជន​គាំទ្រ​យ៉ាង​ពេញទំហឹង និង​បាន​ទិញ​អស់​មុន​ផែនការ​កំណត់​។ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​លក់​ជា​ផ្លូវការ​តំណាក់កាល​ទី​២​ដែលមាន​ចំនួន ១៤៨៤ យូ​នី​ត ចាប់ពី​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២២​។​

​លំនៅឋាន​អា​រ៉ា​ខា​វ៉ា សាងសង់​លើ​ផ្ទៃដី​ជាង​១.៣ ហិច​តា មាន​សំណង់​អគារ​សរុប​ចំនួន​១៦ និង​មាន​កំពស់​២១​ជាន់​ស្មើៗ​គ្នា​។ ដំណាក់កាល​ទី​១ ដែលមាន​ចំនួន​១០​អគារ​ត្រូវ​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ខែធ្នូ​ឆ្នាំ​២០២១​ហើយ​ដំណាក់កាល​ទី​២​ដែលមាន​ចំនួន​៦​អគារ​នឹងត្រូវ​សាងសង់​រួចរាល់​នៅ​ខែធ្នូ​ឆ្នាំ​២០២២​។​រាល់​ចំណែក​ឯកជន​ទាំងអស់​បែរមុខ​ទៅ​ទិស​ខាងជើង​និង​ខាងត្បូង​ដើម្បី​ងាយ​ស្រូល​ក្នុងការ​ស្រួប​យក​ពន្លឺ​និង​ខ្យល់អាកាស​គ្រប់​រដូវ​កាល និង​បញ្ចៀស​កម្តៅ ដែល​អាចជួយ​សន្សំសំចៃ​ដល់​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់ និង​អគ្គិសនី​។

​លំនៅឋាន​អា​រ៉ា​ខា​វ៉ា ត្រូវបាន​រចនា​ឡើង​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែលមាន​សមាជិកគ្រួសា​រតិ​ច ចង់បាន​លំនៅឋាន​ប្រណិត មាន​បរិ​កាស​ល្អ តម្លៃ​សមរម្យ ស្ថិត​នៅជាប់​ផ្សារ​ទឹកថ្លា ជាប់​មន្ទីរពេទ្យ​អន្តរជាតិ ជិត​សាលារៀន សាកលវិទ្យាល័យ​នានា និង​នៅក្បែរ​ផ្សារ​ទំនើប ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ឬ​រក​ការងារ​ធ្វើ​។ ពលរដ្ឋ​ដែលមាន​ចំណូល​ចាប់ពី ៦០០USD (​ប្រាំមួយរយ​ដុល្លារ​) ឡើងទៅ អាច​ទិញ​បាន​ផ្ទះមួយ ជា​ប្រភេទ​ស្ទូ​ដី​យោ ឬ​ផ្ទះ​មាន​ពីរ​បន្ទប់ បើ​មាន​ចំណូល​លើសពី ១០០០USD (​មួយ​ពាន់​ដុល្លារ​)​។​

​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​បានចាប់ផ្តើម​សាងសង់​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​បច្ចុប្បន្ន​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​បាន​ក្លាយជា​ទីតាំង​ដ៏​សំខាន់​មួយ​សម្រាប់​និស្សិត សិក្សា​ផ្នែក​សំណង់​ស៊ីវិល ចុះមក​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​ជាក់ស្តែង ពិសេស​គម្រោង​សំណង់​ធំៗ​បែបនេះ​។​អា​រ៉ា​ខា​វ៉ា​ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨ ដោយ​វិនិយោគិន​ខ្មែរ និង​ជប៉ុន បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​សាងសង់ និង​ដាក់ឱ្យ​ដំណើរការ​រួចមក​នូវ អា​ផាត​មិន​សម្រាប់​ជួល ដែលមាន​ឈ្មោះថា Bellevue Serviced Apartments នៅ​តំបន់​ជ្រោយ​ច​​ង្វា​រ ៕Ph