ដោយៈ សុក្ខារិន/ពោធិ៍សាត់ៈ បុរសពីរនាក់ត្រូវសត្វខ្លាឃ្មុំមួយក្បាលវាយប្រហារដោយបាន ទះ និងចាប់ហែកនៅក្នុងព្រៃបណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល ខណៈដែលបុរសទាំងពីរនាក់កំពុងដើរដងត្រីនៅវេលាងម៉ោង១២:៤០នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អធិការនគបាលស្រុកវាលវែងលោកវរញសេនីយ៍ឯក ធាងឡេង បានឲ្យដឹងថា តាមការរៀបរាប់របស់ជនរងគ្រោះ ទាំងពីរនាក់ខាងលើបានប្រាប់សមត្ថកិច្ចអោយដឹងថានៅមុនពេលកើតហេតុពួកគាត់បានដើរដងត្រី តាមស្ទឹងដើម្បីយកមកធ្វើម្ហូបអាហារ ស្រាប់តែជួបប្រទះជាមួយសត្វខ្លាឃ្មុំមួយក្បាល ហើយក៍ត្រូវសត្វខ្លាឃ្មុំ ដេញទះ និងបានចាប់ហែកសាច់ដាច់រយះពេញមុខ និងដងខ្លួនបណ្តាលរងរបួសយ៉ាងធ្ងន់ និងស្រាល។ ក្រោយការវាយប្រហារពីសត្វ ខ្លាឃ្មុំ ជនរងគ្រោះដែលរបួសរាងស្រាលបាននាំត្រឡប់មកភូមិដើម្បីសង្គ្រោះបន្ទាន់។
ជនរងគ្រោះទាំងពីនាក់ខាងលើមានឈ្មោះ ងុយ ងឿន អាយុ៣៣ឆ្នាំ រងរបួសធ្ងន់ ជាប្រជាការពារភូមិ និងឈ្មោះ ភី ភក្តី អាយុ២៩ឆ្នាំ៕