ដោយៈ សុផល/ភ្នំពេញៈ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលទេសចរណ៍ជាតិ វៀតណាម បានឯកភាពគ្នាលើនិមិត្តសញ្ញាដែលបានរចនាថ្មីដើម្បីអបអរសាទរខួបទី៥៥ នទំនាក់ទំនងការទូតរវាង កម្ពុជា-វៀតណាម។
ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងនេះជម្រាបជូនគ្រប់សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជនពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ។
ការឯកភាពលើនិមិត្តសញ្ញានេះគឺយោងស្មារតី នៃជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ជាមួយ នាយករដ្ឋមន្ត្រីវៀតណាម នៅទីក្រុង វ៉ាស៊ីនតោន និងស្របតាម “ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយ ដំណាក់កាលនៃវិបត្តិជំងឺក្ខវីដ-១៩” ដំណាក់កាលទី២ (Recovery) ក៏ដូចជា ការប្រកាសបើកទទួលទេសចរវ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា “កម្ពុជាជាគោលដៅទេសចរណ៍កីឡា តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និង ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងស្របតាម ស្មារតីនៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសរវាងតំណាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងតំណាង រដ្ឋបាលទេសចរណ៍ជាតិវៀតណាម កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ដែលបានឯកភាព រួមគ្នាជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍នៃប្រទេសទាំងពីរ រួមជាមួយការអបអរសាទរខួបអនុស្សាវរីយ៍ទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ។
ក្រសួងទេសចរណ៍ សូមអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ផ្នែករដ្ឋ-ឯកជនពាក់ព័ន្ធក្នុង និងក ប្រទេស សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយអំពីនិមិត្តសញ្ញាអបអរសាទរ ខួបទី៥៥ ទំនាក់ទំនងការទូតកម្ពុជា- វៀតណាម នៅក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិ កិច្ចប្រជុំផ្សេងៗ វីដេអូ ក៏ដូចជា នៅក្នុងការរចនាផ្ទាំងរូបភាព លើបដា។ល។៕