ដោយ៖តារារិទ្ធ(ភ្នំពេញ)ពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារមរតក ប៊ុន ស៊ាងលី វត្តស្លែង ស្រុកគីរីវង់ ខេត្តតាកែវ ជាសំណង់ស្ថាបត្យកម្មព្រះវិហារដ៏ស្កឹមស្កៃនៃព្រះវិហារវត្តស្លែងមានទទឹង១២ម៉ែត្រ បណ្តោយ ៣៧ម៉ែត្រ កំពស់៣៣ម៉ែត្រ ជាសំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនារចនាបទខ្មែរ នាសម័យឧត្តុង្គនិងសម័យចតុមុខបូកបញ្ចូលគ្នាដែលទើបស្ថាបនាសាងសង់ហើយរួច រាល់ជាស្ថាពរចំណាយអស់ថវិកា ៨សែន២ម៉ឺន ៧៣០ដុល្លា រួមទាំងសមិទ្ធផលសាសនាដ៏ទៃទៀតចំណាយអស់ថវិកាសរុប១លាន២ម៉ឺន៥ពាន់២៣០ដុល្លាបានប្រារព្វពិធីបុណ្យបញ្ចុះខណ្ឌសីមានិងសម្ពោធឆ្លងតាមប្រពៃណីព្រះពុទ្ធសាស នានៅព្រឹកថ្ងៃទី៥កក្កដានេះ បន្ទាប់ពីពិធី បុណ្យតាមប្រពៃណីព្រះពុទ្ធសាសនារយៈពេល៤យប់៥ថ្ងៃ រួចមក។

ពិធីដ៏មានអត្ថន័យនោះត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវមានប្រសាសន៍ថាព្រះវិហាមរតក ប៊ុន ស៊ាងលី គឺជាមហាសមិទ្ធផលថ្មីមួយទៀតដែលកើតចេញពីមរតកនិងបញ្ញាញាណ របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានមកចុឡរួមដឹកនាំ និងកសាងផ្នែកពុទ្ធចក្រ ក្នុងទីអារាមវត្តស្លែងនេះកាលពី៨ឆ្នាំមុន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថាកាលពី៨ឆ្នាំមុនឯកឧត្តមធ្លាប់បានមកកាន់ទីអារាមវត្តស្លែងនេះម្តងរួចហើយនៅក្នុងពិធីបុណ្យឆ្លងសមិទ្ធផលមួយហើយពេល នេះរូបឯកឧត្តមបានមកកាន់វត្តនេះជាថ្មីម្តងទៀតជាមួយនិងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិមហារមរតក ប៊ុន ស៊ាងលី ដែលជាជីដូនបង្កើតរបស់ឯកឧត្តម។
ឯកឧត្តបណ្ឌិតមានប្រសាសន៍បន្តថា ទីអារាមនេះមានអនុស្សាវរីយ៍ និងបារមីស័ក្តិសិទ្ធខ្លាំងណាស់ ពិសេសឯកឧត្តមបានបួងសួងសុំកូនប្រុសម្នាក់គឺបានដូចបំណងប្រាថ្នា ។ រហូត មកដល់ពេលនេះកូនប្រុសរបស់ឯកឧត្តមមានអាយុ ៤ ឆ្នាំមហើយហើយអ្វីដែលឯកឧត្តមមកកាន់វត្តនេះជាថ្មីម្តងទៀតឯកឧត្តមសូមបួងសួងសុំកូនប្រុសម្នាក់ទៀត។ ជាមួយនិង ការថ្លែងនោះដែរឯកឧត្តមបណ្ឌិតមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់និងកោតសរសើរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានដឹក នាំប្រទេសជាតិទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យពិសេសសុខដុមបនីយកម្មខាងជំនឿសាសនាដែលអាចផ្តល់លទ្ធភាពរបស់ប្រជាពលរដ្ឋគោរពជំនឿសាសនាទៅតាមជំនឿនិងសាសនានិមួយៗ គ្មានការប្រទូសារាយ ចងអាឃាតនិងគ្នា ពោលគឺមានភាពសុខដុមរបនាខ្លាំងណាស់ បើប្រៀបធៀបទៅនិងប្រទេសក្នុងតំបន់និងជុំវិញពិភ ពលោក។

ឯកឧត្តមបណ្ឌិតមានប្រសាសសន៍បន្តថានៅក្នុងការដឹកនាំប្រទេសដែលបានចំណាយពេលជាងពាក់កណ្តាលអាយុរបស់សម្តេចសម្តេចមិនដែលសម្លាប់ជីវិតប្រជាពលរដ្ឋណាម្នាក់​ នោះទេ ផ្ទុយទៅវិញសម្តេចតេជោគឺជាថ្នាក់ដឹកនាំមួយរូប ដែលបានរួមចំណែករំដោះប្រទេស និងអាយុជីវិតប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ពីប្រជាជនរស់នៅក្នុងភាពអត់ឃ្លាន ទៅកាន់ប្រជាជនដែលមានជីវភាពរស់នៅល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសប្រទេសជាតិមាន សុខសន្តិភាពនិងមានការអភិវឌ្ឍរីកចំរើន និងមានភាពប្រកួតប្រជែងជាមួយបណ្តាប្រទេស ក្នុងតំបន់ និងលើពិភពលោក។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍សង្កត់ធ្ងន់ថាគ្រប់កាលៈទេសៈទាំងអស់ សម្តេចតេជោមិនដែលរត់ចោលប្រជាជន និងទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះនោះដែរជាក់ស្តែងក្នុង ព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ សម្តេចតេជោបានឈរនៅរួមសុខរួមទុក្ខជាមួយប្រជាជនខិតខំប្រឹងប្រែងស្វែង រកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនប្រជា ជនកម្ពុជានិងជនបរទេសដោយមិនយកកម្រៃ និងបានចាក់ស្រោចជូនប្រជាជនកម្ពុជាជាង៩០ភាគរយ គ្រប់ដណ្តប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាមួយនិងការថ្លែងនោះដែរឯកឧត្តមបានធ្វើការអំពាវនាវជូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវពិសេសប្រជាពលរដ្ឋក្នុងស្រុកគីរីវង់សូមអញ្ជើញទៅចូលរួមចាក់វ៉ាក់សាំងដូសជំរុញ ទី៣ ទី៤ និងទី៥ ឲ្យបានគ្រប់ៗគ្នា ដើម្បីប្រជាជនកម្ពុជាគ្រប់រូបរួចចាកផុត ពីជំងឺដ៏កាចសាហាវកូវីដ១៩។

សូមបញ្ជាក់ថា វត្តស្លែងជាវត្តចាស់បុរាណមួយក្នុងចំណោមវត្តចាស់ៗ ក្នុងស្រុកគីរីវង់ ខេត្តតាកែវ មានអាយុកាលជាង៣០០ឆ្នាំមកហើយ ដែលមានទទឹង ១៥០ម៉ែត្រ បណ្តោយ ២៤០ ម៉ែត្រ មានទីតាំងភូមិសាស្រ្តស្ថិតក្នុងភូមិស្លែង ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ ។ វត្តស្លែងគឺជាទីអារាមដ៏មានវ័យចំណាស់មួយក្នុងចំណោមទីអារាមចាស់ៗ ក្នុងស្រុកគីរីវង់ត្រូវបានកសាងឡើងនៅចុងសតវត្សទី ១៦នៃគ្រឹៈសករាជ១៦២២ នេះបើយោងតាមសិលាចារិកលើចេតីយ៍ បុរាណ និងវត្ថុបុរាណមួយចំនួន ដូចជាប្រាកឌួង និងដុំសីមាចាស់ដែល ប្រទះឃើញនៅក្នុងអន្លងសីមាព្រះវិហាចាស់សម័យដើមដែលបុព្វបុរសជំនាន់នោះបានបញ្ចុះព្រមទាំងឯកសាររស់ពីព្រឹទ្ធាចារ្យចាស់ទុំដំណាលតៗគ្នា។ មូលហេតុដែលហៅថា វត្តស្លែង ដោយសាវត្តនេះកសាងឡើងលើកំពូលភ្នំមួយមានឈ្មោះ ថាភ្នំជីងចក់ហើយភ្នំនេះសំបូរទៅដោយដើមស្លែងធំៗទើបព្រះគ្រូចៅអធិការព្រមទាំងចាស់ព្រឹទ្ធាចារ្យដែលជាស្ថាបនិកវត្តនេះដំបូងឯកភាពគ្នាប្រសិទនាម ឈ្មោះ វត្តស្លែង ចាប់តាំងពីពេលនោះ រហូតមកដល់បច្ចុប្បន្ន។

ចាប់តាំងពីបដិសន្ធិឡើងទីអារាមបុរាណនេះបានឆ្លងកាត់នូវព្រះគ្រូចៅអធិការជាច្រើនប៉ុន្តែគិតចាប់តាំងពីក្រោងថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ទីអារាមវត្តស្លែងក៏ដូចជាទីអារាមនា នានៅទូទាំងប្រទេសបានបើកឲ្យដំណើរការគោរពប្រតិបត្តិឡើងវិញទៅតាមជំនឿសាសនាក៏ដូចជាការរស់រានមានជីវិតរបស់ប្រទេសនិងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ក្រោយឆ្នាំ១៩៧៩រហូតមកដល់បច្ចុប្បន្នវត្តស្លែងបានដឹកនាំកសាងឆ្លងកាត់ព្រះចៅអធិ ការចំនួន៤ព្រះអង្គមកហើយក្នុងនោះព្រះចៅអធិការជំនាន់ទី១ ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៩៣ដឹកនាំដោយព្រះគ្រូចៅអធិការព្រះនាម ណំ ហេង។ ព្រះចៅអធិ ការជំនាន់ទី២ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០០ដឹកនាំដោយព្រះគ្រូចៅអធិការព្រនាម ឌុច សារុន។ ព្រះចៅ អធិការជំនាន់ទី៣ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ ដឹកនាំដោយព្រះគ្រូចៅអធិការព្រះនាម ធរ ចាន់ប៊ុនធឿន និង ព្រះចៅអធិការជំនាន់ទី៤ ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្នដឹកនាំដោ យព្រះគ្រូចៅអធិការ ព្រះនាម ហៀម វង្ស។ ក្រោមការដឹកនាំរបស់ព្រះរតនចារី ហៀម វង្ស ជាព្រះចៅអធិការរួមជាមួយព្រះសង្ឃលោកអាចារ្យគណៈកម្មការបានផ្តួចផ្តើមកសាងសមិទ្ធផល នានាក្នុងវត្តស្លែងក្នុងនោះរួមមាន សាលាធម្មសភា ១ខ្នង ចំណាយអស់ថវិកាជាង២៩ម៉ឺនដុល្លា, ជួសជុលព្រះវិហារចាស់ឡើងវិញចំណាយអស់ថវិកា ១ម៉ឺន៧ ពាន់៩០០ដុល្លា ,រៀបការ៉ូឡាជុំវិញព្រះវិហារនិងសាលាធម្មសភាអស់ថវិកា១ម៉ឺន៣ពាន់៥០០ដុល្លា ,សាងសង់ក្លោងទ្វារអស់ថវិកា ១ម៉ឺន៣ពាន់ដុល្លា ,ជីកស្រះទឹកទទឹង៤៥ម៉ែត្រណ្តោយ៧៥ម៉ែត្រជំរៅ ៣ម៉ែត្រអស់ថវិកា១ម៉ឺន៥ពាន់ដុល្លា, រួមទាំងកសាងសមិទ្ធផលជាច្រើនទៀតចំណាយអស់ថវិកាសរុប៣សែន៩ ម៉ឺន ៦ពាន់៧៩០ដុល្លាអាមេរិក ។ សមិទ្ធផលទាំងអស់នេះកើតចេញ ដោយសទ្ធាជ្រះថ្លារបស់សប្បរសជនក្នុងនិងក្រៅប្រទេសរួមមានអ្នកឧកញ៉ាព្រឹទ្ធមហាឧបា សិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងបុត្រនិងចៅៗ ,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រនិងចៅៗ ,មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ប៊ុន សាមលេន និង មហាឧបាសកពុទ្ធសាសនូបត្ថម្ភ គីម ទូច ព្រមទាំងបុត្រនិងចៅៗ ,ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រនិងចៅៗ ,ឯកឧត្តម តាន់ បញ្ញាវុធ និងលោកជំទាវ ប៊ុន សុថា ព្រមទាំងបុត្រនិងចៅៗ ។ ព្រះសង្ឃគណៈកម្មការវត្តនិងពុទ្ធបរិស័ទចំណុះជើងវត្តបានលើកឧទ្ទិសមហាសមិទ្ធផលនៃសំណង់ស្ថាបត្តកម្មព្រះវិហារថ្មីក្នុងវត្ត ស្លែងនិងទីអារាមវត្តស្លែងថាព្រះវិហាមរតក ប៊ុន ស៊ាងលី ចាប់ពីពេលនេះតទៅ ៕