ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃពុធទី ៦ ខែកក្កដាឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមមុនពួកគេចេញទៅប្រកួតកីឡាពិការ អាស៊ានឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ី។

ការប្រកួតកីឡាពិការអាស៊ានឬអាស៊ានប៉ា រ៉ាហ្គេមដែលជាការប្រកួតរវាងកីឡាករ កីឡាការិនីជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ានត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើករួចមកហើយ។ប៉ុន្តែនៅឆ្នាំ ២០១៩ការប្រកួតដែលគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពីនត្រូវបានខកខានដោយ សារតែវិបត្តិជំងឺកូវីដ១៩។

ដោយឡែកការប្រកួតលើកទី១១ នេះ តាមពិតត្រូវធ្វើនៅប្រទេសវៀតណាមតែវៀត ណាមសុំលើកពេលក្រោមហេតុផលវិបត្តិជំងឺកូវីដ១៩ទើបលើកទៅរៀបចំនៅប្រទេ សឥណ្ឌូនេស៊ីជំនួសវិញ ។ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣០ខែកក្កដា ដល់ថ្ងៃទី ៦ សីហា ២០២២ ។

លោកយី វាសនា អគ្គលេខាធិការគណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឲ្យដឹងថាក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១នេះកម្ពុជាបញ្ជូនប្រតិភូកីឡាចូលរួមសរុប១៦៦នាក់។ ក្នុងនោះមានអត្តពលិក១១៥នាក់និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន៥នាក់។

លោក យី វាសនា បានឱ្យដឹងទៀតថា កម្ពុជាបញ្ជូនអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន ១១ កីឡារួម មាន៖ វាយកូនឃ្លីលើតុ លើកទម្ងន់ អត្ត ពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែកបាល់ ទាត់៧នាក់ម្ខាង បាល់បោះ ជិះរទេះបុរសនារី បូស្យា វាយសី និង អុក។

បើតាមលោក យី វាសនា ប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជានឹងចេញដំណើរនៅថ្ងៃទី ២៤ ខែកក្កដាឆ្នាំ២០២២។ ក្នុងនោះសម្តេចតេ ជោ ហ៊ុន សែន បានចាត់ តាំងលោក ហ៊ុន ម៉ានី ជាអ្នកដឹកនាំប្រតិភូទៅចូលរួមការប្ រកួតនៅឥណ្ឌូនេស៊ី។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិប៉ារ៉ា ឡាំពិកកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ខែតុលាឆ្នាំ១៩៩៧ដោយមានសម្តេច តេជោ ហ៊ុន សែនជាប្រធាន។គណៈកម្មាធិ ការប៉ារ៉ាឡាំពិកកម្ពុជាជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC)សមាជិកពេញសិទ្ធិនៃគណៈកម្មាធិ ការប៉ារ៉ាឡាំពិកអាស៊ីនិងជាសមាជិកស្ថា បនិកនិងពេញសិទ្ធិនៃសហព័ន្ធកីឡាពិការអាស៊ាន ។

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាតែ ងតែចូលរួមការប្រកួតកីឡាប៉ារ៉ាហ្គេមនេះ។ ក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ៩នៅប្រទេសម៉ាឡេស៊ីកម្ពុជាដណ្តើមបានមេដាសរុប១០គ្រឿងប្រាក់៥និង៥សំរិទ្ធ៕