​ដោយ​:​សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង បន្ទាប់ពី​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​នៅលើ​ផ្លូវ​លេខ​១៣០ ត្រង់ចំណុច​ភូមិ​រលាំងគ្រើល ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២​។

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា​: ជនរងគ្រោះ​មានឈ្មោះ សួន ដា​នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ស្ពាន​តោ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​ប្រភព​បាន​បន្តទៀតថា​: មុន​កើតហេតុ បុរស​នេះ បាន​បើក​ម៉ូតូ​ម៉ាក​អុ​ិ​ច​សុ​ិ​ច​ទ័​រ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ គាត់​បាន​ដួល​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។

​ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ បានប្រគល់​សព រួមទាំង​ម៉ូតូ​របស់​ជនរងគ្រោះ ឲ្យ​ទៅ​ក្រុមគ្រួសារ ៕/V​