ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៦ កក្កដា នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ ”OLYMPIC VALUE AND EDUCATION” នោវិទ្យាល័យបាក់ទូក។ កម្មវិធីនេះធ្វើឡើងមិនត្រឹមតែ ដើម្បីគផ្សព្វផ្សាយពី OLYMPIC VALUE AND EDUCATION ប៉ុណ្ណោះទេ តែក៏ជាការផ្សព្វផ្សាយពី ដំណើរឆ្ពោះ ទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទៀតផង។
នេះជាគម្រោងប្រចាំឆ្នាំរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីអប់រំ និងផ្សព្វផ្សាយ នូវព្រឹត្តិការណ៍ ខាងលើនេះ ។មានសិស្សានុសិស្សចំនួន៥០នាកបានចូលរួមក្នុងកម្មវិធី
នេះ ។
ក្រៅពីផ្សព្វផ្សាយនូវកម្មវិធីខាងលើ ក៏មានការលេងកម្សាន្ដនូវល្បែងនានា ដែលទាក់ទង ជាមួយកីឡា និងសុខភាព ដើម្បីឲ្យសិស្សានុសិស្ស ដែលចូលរួមបានយល់ពីផលប្រយោជន៍ នៃការលេងកីឡា និងឲ្យពួកគេយល់ថា កីឡាបង្កើតនូវសាមគ្គីភាព មិត្តភាព និង ភាពស្មោះត្រង់ ពិសេសកីឡានាំមកនូវ សុខភាពល្អទៀតផង។
សិស្សានុសិស្សដែលចូលរួមទាំងអស់ បានសម្ដែងនូក្ដីរីករាយដែលពួកគេ បានយល់កាន់ តែច្បាស់ ពីផលប្រយោជន៍ នៃការលេងកីឡា ជាពិសេសបានយល់ពី OLYMPIC VALUE AND EDUCATION និងពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា នៅថ្ងៃទី៧ កក្កដា ស្អែកនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ ”OLYMPIC VALUE AND EDUCATION” នោវិទ្យាល័យទួលស្វាយព្រៃ បន្តទៀត៕/V-PC