ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ AFF U19 Boys Championship 2022 ដែលធ្វើនៅប្រទេសឥណ្ឌូណេស៊ីនោះ ក្នុងការប្រកួតកាលពី ម្សិលមិញ ក្រុមកម្ពុជា ចាញ់ក្រុមម៉ាឡេស៊ី ១ទល់២ ។

ក្នុងការប្រកួតដំបូង ក្រុមកម្ពុជា រកបាន ៣ ពិន្ទុ បន្ទាប់ពីយកឈ្នះ ក្រុមសឹង្ហបូរី ២ទល់១ តែក្នុងការប្រកួតទី២ របស់ខ្លួន ក្រុមកម្ពុជា មិនមានសំណាងល្អឡើយ។ ២ ប្រកួតរបស់កម្ពុជា នៅបន្តរក្សាពិន្ទុ ៣ ដដែល។ ក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ របស់កម្ពុជា នៅសល់ ២ ប្រកួតទៀត គឺប្រកួតជាមួយឡាវ និង ទីម័រខាងកើត ។

ដោយឡែក ក្រុមបាល់ទាត់នារីដែលប្រកួតនៅប្រទេសហ្វីលីពីនក្នុងព្រឹត្តិការណ៍ AFF WOMEN’S CHAMPIONSHIP 2022 វិញនោះ ប្រកួតស្មើជាមួយឡាវ ១ទល់១ ។ មួយប្រកួតដំបូង ក្រុមបាល់ទាត់នារីកម្ពុជា រកបាន១ពិន្ទុ។ ពេលនេះ ក្រុមនារី នៅសល់ ៣ប្រកួតទៀត គឺជាមួយក្រុមម្ចាស់មេដាយមាសស៊ីហ្គេម គឺក្រុមវៀតណាម មីយ៉ាន់ម៉ា និងក្រុមទីម័រខាងកើត៕/V-PC