ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បេសកកម្ម​មួយ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា កង​រក្សា​សន្តិភាព​អ​.​ស​.​ប​ពីរ​នាក់​បាន​ស្លាប់​និង​ប្រាំ​នាក់​បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​​អង្គារ​ទី​៥​កក្កដា នៅពេល​ដែល​រថពាសដែក​របស់​ពួកគេ​បើក​កិន​គ្រាប់​មីន​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាលី​។​

​បេសកកម្ម MINUSMA បាន​និយាយថា “​ព្រឹក​នេះ រថពាសដែក​នៅក្នុង​ក្បួន​ផ្គត់ផ្គង់​របស់​បេសកកម្ម MINUSMA បាន​កិន​មីន​មួយ​គ្រាប់​នៅលើ​ផ្លូវ​ហាយវេ Tessalit-Gao”​។​

​មន្ត្រី​ម្នាក់​នៃ​បេសកកម្ម​របស់​អ​.​ស​.​ប​នេះ​បាន​និយាយថា អ្នក​ស្លាប់​ទាំង​ពីរ​គឺជា​ជនជាតិ​អេ​ហ្ស៊ី​ប​។​

​បេសកកម្ម​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ្នករងរបួស​ត្រូវបាន​ជម្លៀសចេញ បន្ទាប់​ពី​កម្លាំង​អន្តរាគមន៍​បន្ទាន់​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ​។​

​បេសកកម្ម​នេះ​បាន​និយាយថា “MINUSMA ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​នេះ ដែល​អាច​ចាត់ទុកជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្រោម​ច្បាប់​អន្តរជាតិ​ហើយ​កត់សម្គាល់​ជាមួយនឹង​ការ​ព្រួយ​​បារម្ភ​ចំពោះ​ការប្រើប្រាស់​ជា​ញឹកញាប់​ដោយ​ក្រុម​ភេរ​វករ​នូវ​ឧបករណ៍​ផ្ទុះ​ដែល​ផលិត​ឡើង​ដើម្បី​បង្ខូច​ប្រតិបត្តិការ​នៃ​បេសកកម្ម​នេះ​និង​រារាំង​ដល់​ការវិលត្រឡប់​ទៅរក​សន្តិភាព​និង​ស្ថិរភាព​វិញ​”​។​

“​គ្រាប់មីន​និង​ឧបករណ៍​ផ្ទុះ​ដែល​ផលិត​ឡើង​ក្នុងប្រទេស​ម៉ាលី​គឺ​ប៉ះពាល់​ដល់​បុគ្គលិក​អ​.​ស​.​ប កងកម្លាំង​ការពារ​និង​សន្តិសុខ​ម៉ាលី និង​សហគមន៍​ដែល​យើង​បម្រើការ​ដោយ​មិន​រើសមុខ​នោះទេ​”៕

​បេសកកម្ម MINUSMA គឺ​ជា​បេសកកម្ម​ធំ​បំផុត​របស់​អ​.​ស​.​ប​នៅ​ម៉ាលី