ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី៦ កក្កដា នេះក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជាបានធ្វើការសម្រេចមួយដោយអនុញ្ញាតអោយរថយន្តចង្កូតស្ដាំអាចបង់ពន្ធដោ យមិនចាំបាច់កែចង្កូត,ដែលក្នុងនោះរាប់ទាំង រថយន្តដែលបានចូលខ្លួនទៅបង់ប្រាក់កក់ជាមួយគយរួចយករថយន្តទៅប្តូរចង្កូត,ប្រសិនមិនទាន់បានប្តូរអាចយកលុយទៅបង់ពន្ធបង្រ្គប់ដើម្បីទទួលបានស្លាកលេខយកមកប្រើប្រាស់ ។ ជាមួយគ្នានេះសម្តេចតេជោក៏បានដាក់ឳសានវាទត្រឹមថ្ងៃទី ៦ ខែ      កក្កដានេះសម្រាប់រថយន្តចង្កូតស្តាំងដែលនាំចូលកម្ពុជាគឺត្រូវចាប់យកតែម្តងមិនអនុញ្ញាតឲ្យបង់ពន្ធនិងកែចង្កូតជាដាច់ខាត ។

ថ្លែងក្នុងពីធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ានឬអា ស៊ានប៉ារ៉ាហ្គេមលើក ទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ីនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២សម្តេចតេជោ ហ៊ុន សែន បានប្រកា សថាសម្តេចបានយកការសម្រេចមួយបន្ទាប់ពីធ្វើការពិគ្រោះយោបល់ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន និង សម្តេចកក្រឡាហោម ស ខេង ពាក់ព័ន្ធជាមួយការតវ៉ាបិទផ្លូវជាតិនិងលេង៣ របស់ប្រជាពលរដ្ឋដែលប្រើប្រាស់ឡាន ចង្កូតស្តាំ ហើយស្នើសុំបង់ពន្ធតែមិនបាច់ប្តូរចង្កូត ។ ដោយអនុញ្ញាតឲ្យម្ចាស់រថយន្តចង្កូតស្តាំទាំងអស់បង់ពន្ធដោយមិនចាំបាច់កែចង្កូតពីស្តាំមកឆ្វេងហើយក្រសួងសារធាណការ និងដឹកជញ្ជូនត្រូវចេញផ្លាកលេខជូនឱ្យទៅម្ចាស់យានយន្ដ ទាំងនោះ ។ ចំពោះរថយន្តដែលបានកក់ប្រាក់ធ្វើការផ្លាស់ប្តូរចង្កួតហើយមិនចាំបាច់ផ្លាស់ប្តូរទេតែត្រូវបង់ពន្ធឱ្យគ្រប់ តែរថយន្តដែលបានប្តូរហើយក៏ប្តូរទៅចោះដើម្បីឲ្យមានភាពស្របច្បាប់ ។

ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្ដីបានស្នើឱ្យសមត្ថកិច្ចនិងភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទប់ស្កាត់ការរត់ពន្ធរថយន្តចង្កូតស្តាំងចូលមកក្នុងប្រទេសកម្ពុជាបន្តទៀត ។ សម្តេចតេជោបន្ជាក់ថា៖រថយន្តចង្កូតស្តាំងដែលនាំចូលក្រោយថ្ងៃទី ៦ កក្កដា ត្រូវតែរឹបអូសយកតែម្តង ដោយមិនអនុញ្ញាតឲ្យមានការបង់ពន្ធ ឬ កែចង្កូតទៀតនោះទេ។សម្តេច តេជោក៏បានចេញបទបញ្ជាឲ្យសមត្តកិច្ចគយនិងនគរបាលយុត្តិធ៍ម ទាំងអស់ រួមទាំងទាហាន ប៉ូលីស អាវុធហត្ថ ត្រូវសហការទប់ស្កាត់កុំឲ្យមានរថយន្តចង្កូតស្តាំចូលមកកម្ពុជាបន្ត ទៀត ។ សម្តេចបានលើកឡើងថាបច្ចុប្បន្នរថយន្តចង្កូតស្តាំត្រូវបាននាំចូល ពីប្រទេសជិតខាងកម្ពុជាគឺប្រទេសថៃ ដូចនេះសមត្តកិច្ចនៅទីនោះត្រូវទប់ស្កាត់ឲ្យបាន ។

បើតាមសម្តេចតេជោ ហ៊ុន សែន មានរថយន្តចង្កូតស្តាំងចំនួន៦៦៩៩ គ្រឿងបានចូលខ្លួនទៅបង់ពន្ធនៅរដ្ឋាករគយ​ដោយបានបង់ប្រាក់កក់រួចរាល់,ក្នុងនោះរថយន្តចំនួន៤២៩៩ បានប្តូរចង្កូតរួចរាល់ហើយ នៅសល់ចំនួន ២៤០០​គ្រឿងទៀតមិនទាន់បានប្តូរចង្កូត ៕