​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ ម្សិលមិញ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក នេ​ត មុនី​ប៉ុណ្ណា​កា ប្រធាន​ក្រុមការងារ​ចុះជួយ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី ប្រកាស​សុពលភាព ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៥ នៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ស្របពេល​គ្នា​នោះដែរ លោក លោកស្រី អភិបាលរងខណ្ឌ បាន​អញ្ជើញ​ចូលរួម​អ​ធីប​តី​ភាព ក្នុង​ពិធី​ប្រកាស​សុពលភាព ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៥ នៅតាម​បណ្តា​សង្កាត់ ទាំង ៦ ផ្សេងទៀត ដែលមាន​សមាសភាព ដូចខាងក្រោមៈ​

១- លោក អុ​ិ​ត ជំនិត អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​ជា​អធិបតីភាព​នៅ​សង្កាត់ កា​កាប​ទី​២​។​
២- លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​ជា​អធិបតីភាព​នៅ​សង្កាត់ ចោមចៅ​ទី​១​។​
៣- លោកស្រី ឈុន ស៊ុន​នី អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​ជា​អធិបតីភាព នៅ​សង្កាត់​ចោមចៅ​ទី​២​។​
៤- លោក ព្រាប ម៉ា​ណែ​ល អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​ជា​អធិបតីភាព នៅ​សង្កាត់ ចោមចៅ​ទី​៣​។​
៥- លោក យិន គា នាយក​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​ជា​អធិបតីភាព នៅ​សង្កាត់ សំរោងក្រោម​។​
៦- លោក សំ សា​រ៉ាវុធ នាយករង​រដ្ឋបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​ជា​អធិបតីភាព នៅ​សង្កាត់​កា​កាប​ទី​១ ៕/V​