ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ស្ថាប័នរដ្ឋទាំងអស់ខិតខំសន្សំសំចៃលើការប្រើប្រាស់ថាមពលអគ្គិសនីខណៈអគ្គិសនីកម្ពុជាបានឈានដល់ប្រវត្តិសាស្ត្រលើកដំបូងនៃខាត ។ បើតាមសម្តេចឆ្នាំនេះអគ្គិសនីកម្ពុជាត្រៀមខាតចំនួន ១០០ លានដុល្លារ ដោយសារតែការកើនឡើងនៃតម្លៃថាមពល ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពីធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games)មុននឹងពួកគេចេ ញទៅប្រកួតកីឡាពិ ការអាស៊ានឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ីនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាបើគិតពីសេដ្ឋកិច្ចទីផ្សារតម្លៃអគ្គិសនីនៅពេលនេះនឹងឡើងថ្លែរហូតដល់ទៅ២ដង។ តែរដ្ឋមិនបានតម្លើងថ្លៃអគ្គិ សនីនោះទេទោះបីរដ្ឋខាតបង់ថវិកាច្រើនក្តីក៏រាជរដ្ឋាភិបាលមិនមានផែនការក្នុងការដំឡើងថ្លៃអគ្គិសនីនោះដែរខណៈដែលប្រទេសមួយចំនួនបានដំឡើ ងថ្លៃអគ្គិសនីម្តងជា ២ដងរួចមកហើយ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវថា៖ «ខ្ញុំសុំអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងខិតខំសន្សំសំចៃលើការប្រើប្រាស់ភ្លើង ទាំងប្រជាពលរដ្ឋខ្លួនឯងទាំងបណ្តាស្ថាប័នរបស់ ជាតិទាំងអស់ ខិតខំសន្សំសំចៃអគ្គិសនី ,ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអគ្គិសនីកម្ពុជាដែលចូលដល់ដំណាក់កាលនៃការខាតបង់ហើយ ប្រសិនបើរដ្ឋមិនយកចិត្តទុកដាក់ទៅលើ ប្រជាពលរដ្ឋទេម៉ោងនេះ ពេលនេះភ្លើងនឹងមានការឡើងថ្លៃមួយជាពីរទៅហើយ។ ប្រទេសមួយចំនួនបានឡើងថ្លៃភ្លើងម្ត ២ដងរួចទៅហើយប៉ុន្តែសម្រាប់កម្ពុជាយើងមិនទាន់ បានដំឡើងថ្លៃភ្លើងទេ រោងចក្រសហគ្រាសមួយចំនួនប្រឈមនឹងការខាតបង់ដោយ សារការឡើងថ្លៃអគ្គិសនីប៉ុន្តែរាជរដ្ឋាភិបាលត្រូវបំពេញខាតសព្វថ្ងៃនេះគឺខាត»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា៖នៅពេលមានកូវីដ១៩ ប្រេងចុះថ្លៃដល់ពេលកូវីដ១៩ចាប់ផ្តើមថមថយ សេដ្ឋកិច្ចស្តារឡើងវិញ ប្រេងក៏បានឡើងថ្លៃល្មម ។ សម្តេច បន្ទោសការឡើងថ្លៃប្រេងនេះគឺដោយសារសង្គ្រាមរុស្ស៊ី អ៊ុយក្រែន និង ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីពីពួកលោកខាងលិច ។ សម្តេចតេជោបន្តថាវិបត្តិថាមពលបានកើតពេញពិភព លោករួចស្រេចទៅហើយ […] ឆ្នាំនេះចេះទេវតាជួយយើងនៅត្រង់ថាភ្លៀងច្រើន ទឹកចូលពេញអាងវារីអគ្គិសនី ធ្វើឲ្យវារីអគ្គិសនីរបស់យើងដើរបាន ,បូកជាមួយថាមពលពន្លឺព្រះអា ទិត្យ ដែលអាចឲ្យយើងអាចកាត់បន្ថយបានការខាតបង់មួយចំនួន ប៉ុន្តែប្រសិនបើវារីអគ្គិសនីរបស់យើងដើរមិនគ្រប់ ហើយត្រូវផលិតថាមពលពីធ្យូងថ្ម ពីប្រេងឥន្ធនៈតម្លៃអគ្គិ សនីឡើងកប់ពពក ។ ដូចនេះសូមអំពាវនាវគ្រប់ទីកន្លែងទាំងអស់ឲ្យយកចិត្តទុកដាក់លើការសន្សំសំចៃភ្លើងហើយចាប់ផ្តើមពីស្ថាប័នរដ្ឋដែលប្រើប្រាស់ដោយថវិកាជាតិព្រោះបើ មិនអីចឹងទេយើងនឹងទទួលការខាតបង់កាន់តែធំក្នុងឆ្នាំនេះតាមការគិតយើងខាតប្រមាណជាង១០០លានដុល្លារដែលផ្តើមចេញពីសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនម្ខាងនិងម្ខាងទៀតផ្តើមចេញពីដាក់ទណ្ឌកម្ម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់អំពីជំហររបស់សម្តេចគឺមិនគាំទ្រដាច់ខាងនយោបាយដាក់ទណ្ឌកម្ម និង ការបង្កើតសង្រ្គាម ចំពោះការកើតនៃសង្គ្រាម ។ ព្រោះសង្រ្គាម វាបានបង្កការឈឺចាប់សម្រាប់រុស្ស៊ី និង អ៊ុយគ្រែនរួចស្រេចទៅហើយ ប៉ុន្តែការទណ្ឌកម្មនេះវាមិនមែនត្រូវតែរុស្ស៊ីនោះទេប្រទេសដែលដាក់ទណ្ឌកម្មគេនោះក៏រងទុក្ខវេទនាដូចគ្នានិង បានបង្កការលំបាកដល់ប្រទេសជាច្រើននៅលើពិភពលោកដោយសារវិបត្តិថាមពលដោយសារការ កើនឡើងនៃតម្លៃប្រេងហើយនៅពេលខាងមុខអាចនឹងកើតឡើងនូវវិបត្តិស្បៀងអាហារថែមទៀតក៏អាចថាបាន ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាសម្រាប់សម្តេចកង្វល់ធំបំផុតគឺបញ្ហាឡើងថ្លៃនៃតម្លៃប្រេងបញ្ហាថាមពលអគ្គិសនីយើងអាចផលិតគ្រប់គ្រាន់តែវាពិបាកត្រង់ប្រេងឡើងថ្លៃ ,ចំណែកវិបត្តិស្បៀងអាហារគឺសម្តេចមិនមានការព្រួយបារម្ភនោះ ទេគឺយើងផលិតស្រូវបាននិងសល់សម្រាប់ហូបគ្រប់គ្រាន់ ត្រីសាច់យើងមានល្មមគ្រប់គ្រាន់អាចមានការនាំចូល បន្តិចបន្តួចតែប៉ុណ្ណោះ ៕