ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះ បានអំពាវនាវដល់ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ រាល់បទល្មើសព្រៃឈើ ក្នុងនោះការកាប់រានព្រៃឈើ យកដីល្មើសច្បាប់ តាមគ្រប់រូបភាព មកធ្វើជាកម្មសិទ្ធិឯកជន ជាពិសេសត្រូវបង្កើននូវប្រសិទ្ធភាព នៃការចូលរួមទប់ស្កាត់ ភ្លើងឆេះព្រៃគ្រប់ប្រភេទ។