ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅពេលថ្មីៗកន្លងទៅនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ថានី ប៊ិន អាមេត អាល ហ្សេយូឌី ( Thani bin Ahmed Al Zeyoudi) អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម អមដោយសហការី បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដែលកិច្ចជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងជំរុញ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដើម្បីជំរុញឱ្យមានលំហូរវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។