ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​សុពលភាព សមាជិក​ក្រុមប្រឹក្សា សង្កាត់​បឹង​សាឡាង អាណត្តិ​ទី​៥ នៅ​សាលាសង្កាត់​បឹង​សាឡាង ។​

​នា​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ សង្កាត់​ចំនួន ៧ ផ្សេងទៀត បានរៀបចំ​ពិធី​ប្រកាស​សុពលភាព សមាជិក​ក្រុមប្រឹក្សា​សង្កាត់ និង​ចៅសង្កាត់ អាណត្តិ​ទី​៥ ដូចគ្នា​ដែរ រួមមានៈ​
១.​សង្កាត់​ទឹកល្អក់​ទី​១ ក្រោម​អធិបតីភាព​លោក ហួរ ហួត នាយក​រដ្ឋបាល​ខណ្ឌ​។
២.​សង្កាត់​ទឹកល្អក់​ទី​២ ក្រោម​អធិបតីភាព​លោក ឌី លាក់ នាយករង​រដ្ឋបាល​ខ​ណ្ឌ​ទួលគោក​។​
៣.​សង្កាត់​ទឹកល្អក់​ទី​៣ ក្រោម​អធិបតីភាព​លោក ទៀវ សំអឿន អភិបាលរង​ខណ្ឌទួលគោក​។​
៤.​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ក្រោម​អធិបតីភាព​លោកស្រី ព្រុំ រដ្ឋា អភិបាលរង​ខណ្ឌទួលគោក​។
៥. សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ក្រោម​អធិបតីភាព​លោក ឌី លាក់ នាយករង​រដ្ឋបាល ខណ្ឌទួលគោក​។​
៦.​សង្កាត់​បឹងកក់​ទី​១ ក្រោម​អធិបតីភាព​លោក កែវ សុភា អភិបាលរង​ខណ្ឌទួលគោក​។
៧.​សង្កាត់​បឹងកក់​ទី​២ ក្រោម​អធិបតីភាព​លោក ចាន់ បណ្ឌិត អភិបាលរង​ខណ្ឌទួលគោក​។

ដោយឡែក សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ និង​សង្កាត់​ផ្សារ​ដើម​គ នឹង​ប្រារព្ធ​នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២៕/V​