ប្រែសម្រួលៈបំណង(CNA)៖ សិង្ហបុរីបានរាយការណ៍រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២.៧៨៤នាក់សំរាប់ថ្ងៃអង្គារទី៥កក្កដា ក្នុងនេះ៥៣៦នាក់ជាករណីនាំចូលមកពីក្រៅប្រទេស។
វាជាការឆ្លងក្នុងចំនួនច្រើនបំផុត ដោយពេលចុងក្រោយដែលសិង្ហបុរីបានរាយការណ៍ចំនួនឆ្លងកូវីដ១៩ខ្ពស់ជាងនេះគឺនៅថ្ងៃ២២មីនា ឆ្នាំ២០២២នេះដែលនោះមនុស្ស១៣ .១៦៦នាក់បានឆ្លង។
មានអ្នកស្លាប់ដោយកូវីដចំនួនពីរនាក់ផងដែរសំរាប់ថ្ងៃម្សិលមិញ ដោយធ្វើអោយសិង្ហបុរីមានអ្នកស្លាប់ដោយកូវីដ១៩ឡើងដល់ ១.៤២១នាក់។
ឥឡូវមានអ្នកជំងឺកូវីដ៦៨៣នាក់កំពុងសម្រាកដេកក្នុងមន្ទីរពេទ្យ ក្នុងនេះ៧៧នាក់ត្រូវការអុកស៊ីសែនជំនួយ។
កំណើននៃការឆ្លងកូវីដ១៩នៅសិង្ហបុរីកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីសុខាភិបាលប្រទេសនេះបាននិយាយកាលពីខែមុនថា ប្រទេសនេះរំពឹងថានឹងជួបការផ្ទុះកូវីដ១៩នៅរលកថ្មីមួយនៅខែកក្កដាឬសីហានៅពេលភាពស៊ាំងនឹងជំងឺរបស់ប្រជាជនសិង្ហបុរីពីការចាក់វ៉ាក់សាំង ចាប់ផ្តើមចុះខ្សោយ។
ក្នុងចំណោមអ្នកកាលពីថ្ងៃអង្គារម្សិលមិញ ១១.៤៤៦នាក់ត្រូវបានបញ្ជាក់ថាវិជ្ជមានតាមរយៈការធ្វើតេស្តិ៍រហ័ស ហើយពួកគេមានរោគសញ្ញាស្រាលនិងបង្កហានិភ័យទាប។
សូមបញ្ជាក់ថា សិង្ហបុរីបានរកឃើញអ្នកឆ្លងកូវីដ១៩សរុប ១.៤៨៥.៩៦៤នាក់ចាប់តាំងពីជំងឺឆ្លងសកលនេះចាប់ផ្តើមមានវត្តមាននៅទីនេះកាលពីដើមឆ្នាំ២០២០មក៕
ប្រជាជនសិង្ហបុរីមានសិទ្ធិចាក់វ៉ាក់សាំងចំនួន៩៦ភាគរយបានចាក់វ៉ាក់សាំងការពារកូវីដ១៩និង៧៨ភាគរយបានចាក់ដូសជំរុញ តែវាដល់ពេលវ៉ាក់សាំងធ្លាក់ប្រសិទ្ធភាព