ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Appleបាននិយាយថា ខ្លួននឹងដាក់ចេញនូវជម្រើស “Lockdown” សម្រាប់ iPhone, iPad និងកុំព្យូទ័រ Mac ក្នុងបំណងការពារប្រឆាំងនឹង Spyware ដែលបញ្ចេញដោយពួកហ៊ែកឃើ (Hacker) ដែលឧបត្ថម្ភដោយរដ្ឋណាមួយតែទោះយ៉ាងណាការបើកដំណើរការកម្មវិធីការពារនេះក៏នឹងធ្វើឱ្យឧបករណ៍ទាំងនេះលែងមានប្រយោជន៍ផងដែរ។
ប្រព័ន្ធការពារ ដែលបានប្រកាសកាលពីថ្ងៃពុធទី៦កក្កដា គឺជាការទទួលស្គាល់ស្ងាត់ៗថា សូម្បីតែក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនថ្លៃបំផុតរបស់ពិភពលោក ក៏មិនអាចការពារ iPhoneនិងផលិតផលផ្សេងទៀតរបស់ខ្លួនប្រឆាំងនឹងការទន្ទ្រានពីពួកហ៊ែកឃើ ដែលគាំទ្រដោយរដ្ឋផ្សេងៗ និង Spywareពាណិជ្ជកម្មបានដែរ។ រដ្ឋាភិបាលនានាបានប្រើប្រាស់ឧបករណ៍ទាំងនេះដើម្បីរំលោភលើឯកជនភាពរបស់អ្នកសារព័ត៌មាន អ្នកប្រឆាំងនយោបាយ និងសកម្មជនសិទ្ធិមនុស្ស។
មុខងារថ្មីដែលគេហៅថា “Lockdown Mode” ជាដំបូងនឹងត្រូវផ្តល់ជូនជាកំណែសាកល្បង ដើម្បីឱ្យអ្នកស្រាវជ្រាវសុវត្ថិភាពអាចជួយ Apple កំណត់អត្តសញ្ញាណមេរោគ (Bug) ឬចំណុចខ្សោយណាមួយ។ ជាធម្មតា Apple បញ្ចេញអាប់ដេត (Update) សំខាន់ៗរបស់ខ្លួនចំពោះប្រព័ន្ធប្រតិបត្តិការលើឧបករណ៍របស់ខ្លួននៅចុងខែកញ្ញា។
ខណៈប្រទេសមួយចំនួនតូចហាក់មានធនធានសម្រាប់បង្កើតឧបករណ៍លួចចូលមើលទូរស័ព្ទគេ ក្រុមហ៊ុនឯកជនដូចជា NSO Groupរបស់អ៊ីស្រាអែលបានលក់កម្មវិធីលួចចូលទូរស័ព្ទទៅបណ្តាទីភ្នាក់ងាររដ្ឋាភិបាលនានាជុំវិញពិភពលោកអស់ជាច្រើនឆ្នាំមកហើយ។
បញ្ហាពាក់ព័ន្ធនឹងការជួលពួកហ៊ែកឃើមកវាយប្រហារច្រើនឡើងៗបែបនេះហើយបានជំរុញឱ្យ Apple ដាក់ពាក្យប្តឹងសហព័ន្ធកាលពីចុងឆ្នាំមុនប្រឆាំងនឹងក្រុមហ៊ុន NSO Group សម្រាប់ការលួចចូល iPhone និងផលិតផល Apple ផ្សេងទៀត។ នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន Apple បានចោទប្រកាន់និយោជិតនៅក្រុមហ៊ុន NSO Group ថាជា “ទាហានស៊ីឈ្នួលឥតគុណធម៌ក្នុងសតវត្សទី ២១ ដែលបានបង្កើតម៉ាស៊ីនចារកម្មតាមអ៊ីនធឺណិតដ៏ទំនើប ដែលទាក់ទាញការបំពានជាប្រចាំ”។
ក្រុមហ៊ុន NSO ដែលត្រូវបានចុះក្នុងបញ្ជីខ្មៅដោយក្រសួងពាណិជ្ជកម្មអាម៉េរិក បានបដិសេធរាល់ការប្រព្រឹត្តខុសទាំងឡាយ ហើយនិយាយថា ផលិតផលរបស់ខ្លួនត្រូវបានប្រើប្រាស់ដើម្បីរារាំងជនរំលោភកុមារនិងភេរវករ៕
មុខងារថ្មីដែលគេហៅថា “Lockdown Mode” ជាដំបូងនឹងត្រូវផ្តល់ជូនជាកំណែសាកល្បង ដើម្បីឱ្យអ្នកស្រាវជ្រាវសុវត្ថិភាពអាចជួយ Apple កំណត់អត្តសញ្ញាណមេរោគ (Bug)ឬ ចំណុចខ្សោយណាមួយ