ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ យ៉ាងហោចណាស់មនុស្ស៧៧នាក់ រួមមានស្រ្តីនិងកុមារ បានស្លាប់ក្នុងឧបទ្ទវហេតុពាក់ព័ន្ធនឹងការធ្លាក់ភ្លៀងខ្លាំងនៅទូទាំងប្រទេសប៉ាគីស្ថាននៅរយៈពេលបីសប្តាហ៍មកនេះ ។

មន្រ្តីប៉ាគីស្ថានបាននិយាយថា ភ្លៀងរដូវវស្សាក៏បំផ្លាញផ្ទះ ផ្លូវថ្នល់ ស្ពាននិងស្ថានីយថាមពលនៅទូទាំងប្រទេសចាប់តាំងពីថ្ងៃ១៤មិថុនា នៅពេលព្យុះបន្តវាយប្រហារប្រទេស។អ្នកស្លាប់៣៩នាក់ក្នុងចំណោម៧៧នាក់ដោយសារឧបទ្ទវហេតុពាក់ព័ន្ធនឹងទឹកភ្លៀងស្ថិតនៅក្នុងខេត្តបាលូជីស្ថាន(Baluchistan)ចាប់តាំងពីខែមុនមក។

រូបភាពក្នុងទូរទស្សន៍បង្ហាញយានយន្តខ្លះត្រូវទឹកហូរនាំយកទៅនៅបាលូជីស្ថាន។

ការធ្លាក់ភ្លៀងខ្លាំងក៏បានវាយប្រហារទីក្រុងអ៊ីស្លាម៉ាបាត និងខេត្តពុនចាប(Punjab)ភាគខាងកើតប៉ាគីស្ថានផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីប៉ាគីស្ថាន បានសម្តែងទុក្ខសោកចំពោះការបាត់បង់អាយុជីវិតមនុស្សនៅបាលូជីស្ថាន និងកន្លែងផ្សេងទៀតក្នុងប្រទេស៕

បណ្តាដងវិថីនៅក្នុងទីក្រុងក្វេតា រដ្ឋធានីនៃខេត្តបាលូជីស្ថានត្រូវជន់លិចដោយទឹកជំនន់