ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ៦នាក់  (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ គ្មាន និងអ្នក​ស្លាប់ថ្មី គ្មាន ។ ក្នុងនេះ ករណីឆ្លងសហគមន៍ ៦នាក់ ក្នុងនោះ ៤នាក់ ជាករណីសុំវិញ្ញាបនបត្រចេញទៅ​ក្រៅប្រទេស , ករណីនាំចូលថ្មីពីក្រៅប្រទេស គ្មាន។

បើគិតចាប់ពីថ្ងៃទី៨ ឧសភា មកដល់ថ្ងៃទី ២៧ មិថុនា គឺមានរយ:ពេល ៥១ថ្ងៃ ជាប់គ្នា ដែលគ្មានអ្នក​ឆ្លងជំងឺកូវីដ -១៩ ថ្មី ។ ប៉ុន្តែចាប់ពីថ្ងៃទី២៨ មិថុនា​ ដល់ថ្ងៃទី ៦ កក្កដា គឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ជាថ្មី​ឡើងវិញ ចំនួន ៥៤ នាក់ ហើយ​ ។

គិតត្រឹមព្រឹក ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៦.៣១៤ នាក់ , អ្នកជាសះស្បើយ ១៣៣.២០៦ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍សរុប ១៤.៥០៨ នាក់ , ករណីនាំចូល ពីក្រៅប្រទេសសរុប ២១.២២២ នាក់។

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖