ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងឡាវឲ្យកាន់តែប្រសើរឡើង គម្បីណាប្រទេសទាំងពីររួមគ្នាវាយតម្លៃនិងដាក់ចេញនូវនយោបាយដែលជួយគ្នាទៅវិញទៅមកនិងបំពេ ញឱ្យគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ។ នេះបើយោងតាមការផ្តល់ព័ត៌មានដោយលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ។

ផ្តល់អនុសាសន៍ទៅឲ្យលោក Saleumxay Kommasith ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសឡាវនៅព្រឹកថ្ងៃទី ៧ ខែកក្កដា២០២២ នៅក្នុងជំនួបពិភាក្សាការងារនៅ ទីស្តីការនាយករដ្ឋមន្រ្តី។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖«ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាឡាវយើងគប្បីណារួមគ្នាវាយតម្លៃនិងដាក់ចេញនូវនយោបាយដែល ជួយគ្នាទៅវិញទៅមកនិងបំពេញឱ្យគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ» ។

នៅក្នុងជំនួបប្រមាណ១ ម៉ោង លោក Saleumxay Kommasith បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតីនិងលោកនាយករដ្ឋមន្ត្រីឡាវជូនសម្ដេចតេជោហ៊ុន សែនហើយបានសម្ដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោនិងគណបក្សប្រជាជនកម្ពុជាដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ។ លោក Saleumxay Kommasith បានមានប្រសាសន៍ថាលទ្ធផលនៃការបោះឆ្នោតគឺឆ្លុះបញ្ចាំងនូវជំនឿចិត្តរបស់ប្រជាជនលើការដឹកនាំនិងនយោបាយដ៏ត្រឹម ត្រូវរបស់សម្ដេចតេជោ ។ លោកក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោដែលដឹកនាំអាស៊ានទទួលបានជោគជ័យ។ លោក Saleumxay Kommasithបានបន្ត ប្ដេជ្ញាថារដ្ឋាភិបាលឡាវគាំទ្រកម្ពុជាក្នុងការដឹកនាំជាប្រធានអាស៊ានជាពិសេសវិធានការរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាប្រទេសមីយ៉ាន់ម៉ា។ឆ្លៀតឱកាសនោះដែរលោក Saleumxay Kommasith បានថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន​ សែន និង រាជរដ្ឋាភិបាលកម្ពុជាដែលបានបន្តជួយដល់ប្រទេសឡាវទាំងការទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ19 និង ទាំងវិស័យដទៃទៀត ។

ជាទីបញ្ចប់លោក Saleumxay Kommasith បានគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោធ្វើយ៉ាងណាឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរកាន់តែប្រសើរឡើងមុនពេលប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាឡាវ ។

ជាឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោក Saleumxay Kommasith ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីនិងឯកឧត្តមនា យករដ្ឋមន្ត្រីឡាវជូនចំពោះសម្ដេចហើយក៏បានថ្លែងអំណរគុណចំពោះលោក Saleumxay Kommasithចំពោះការសម្ដែងនូវការអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងការគាំទ្រកម្ពុជាក្នុងការដឹកនាំអាស៊ានជាពិសេសក្នុងការស្វែងរកដំណោះស្រាយប្រទេសមីយ៉ាន់ម៉ា។សម្ដេចតេជោបានមានប្រាសាសន៍ថាចំពោះ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាឡាវយើងគប្បីណារួមគ្នាវាយតម្លៃនិងដាក់ចេញនូវនយោបាយដែលជួយគ្នាទៅវិញទៅមកនិងបំពេញឱ្យគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ៕