ប្រែសម្រួលៈបំណង (BLOOMBERG,ST)៖អាជ្ញាធរក្រុងសៀងហៃនៅថ្ងៃព្រហស្បតិ៍ទី៧កក្កដានេះបានរាយការណ៍ករណីឆ្លងកូវីដ១៩ច្រើនបំផុតគិតចាប់តាំងពៅខែឧសភាមក ជាហេតុនាំអោយអ្នករស់នៅក្រុងហិរញ្ញវត្ថុមួយនេះបារម្ភខ្លាចក្រែងអាជ្ញាធរធ្វើការបិទខ្ទប់សាជាថ្មីដើម្បីទប់ស្កាត់ការឆ្លងរាលដាល។
ទីក្រុងនេះបានប្រកាសការឆ្លងកូវីដ១៩ថ្មីចំនួន៥៤នាក់សំរាប់ថ្ងៃពុធ រួមមានពីរនាក់ត្រូវបានរកឃើញនៅក្រៅកន្កែងចត្តាឡីស័កដែលនាំអោយមានការបារម្ភថា វីរុសនេះអាចឆ្លងរាលដាលស្ងាត់ៗនៅពាសពេញសហគមន៍។
ក្រុងសៀងហៃ បានបង្កើនការធ្វើតេស្តិ៍ទ្រង់ទ្រាយធំរបស់ខ្លួននៅដប់សង្កាត់និងផ្នែកខ្លះនៃសង្កាត់ពីរទៀត ក្នុងចំណោម១៦សង្កាត់ក្នុងទីក្រុងនេះ។
សៀងហៃបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៤នាក់ រួមមានពីរនាក់នៅក្រៅមណ្ឌលចត្តាឡីស័កសំរាប់ថ្ងៃ៦កក្កដា
ការឆ្លងឡើងវិញនៅសៀងហឌៃកើតឡើងមិនយូរប៉ុន្មានក្រោយពីមនុស្ស២៥លាននាក់ទើបចេញផុតពីការបិទខ្ទប់អស់ពីរខែដែលបានប៉ះពាល់សេដ្ឋកិច្ចនិងសង្គម។
នៅកន្លែងផ្សេងទៀត ទីក្រិងប៉េកាំងបានប្រកាសរកឃើញអ្នកឆ្លងថ្មីបួននាក់ផងដែរ។
អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា គេបានរកឃើញវីរុសបំប្លែងខ្លួនចម្លងលឿនBA.5.2នៅក្នុងរដ្ឋធានីប៉េកាំង។
នៅពេលអាជ្ញាធរនៅអនុវត្តការបិទខ្ទប់យ៉ាងតឹងរ៉ឹងនៅផ្នែកសំខាន់ៗរបស់ប្រទេស ប្រធានាធិបតីចិនលោកស៊ី ជីនភីងបានបញ្ជាក់ឡើងវិញថាប្រទេសចិននៅបន្តអនុវត្តយុទ្ធសាស្ត្រកូវីដសូន្យ និងថាចិនសុខចិត្តរងផលប៉ះពាល់លើការអភិវឌ្ឍសេដ្ឋកិច្ចជាបណ្តោះអាសន្ន ជាជាងទុកអោយវីរុសនេះទន្ទ្រានយាយីសុវត្ថិភាពនិងសុខភាពប្រជាជន៕