ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេច លុបឈ្មោះ គណបក្សអនាគតជាតិចេញពីបញ្ជីគណបក្សនយោបាយបង្កើតនៅក្រសួងមហាផ្ទៃតាមបញ្ញត្តិមាត្រា ១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។ នេះបើយោងតាមប្រកាសចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ។

គួរបញ្ជាក់ថា លោកឃីម ឡាគី បានដាក់ពាក្យសុំបង្កើតគណបក្សអនាគតជាតិ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។បន្ទាប់មកនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យបង្កើតគណបក្សអនាគតជាតិ៕សរន