ដោយៈប.ខុន/ភ្នំពេញៈនៅភូមិសាស្ត្ររាជធានីភ្នំពេញនៅរសៀលថ្ងៃទី៧ខែកក្កដានេះអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ រីឯបណ្តាខេត្តផ្សេងទៀតក៏មានបរិមាណទឹកភ្លៀងធ្លាក់កើនឡើង ដែររាប់ទាំងនៅតំបន់អាងទន្លេមេគង្គលើផង ដោយសារខ្យល់មូសុងនិរតីបង្កើនឥទ្ធិពលជាមួយប្រព័ន្ធសម្ពាធទាបកើតមានឡើងវិញនៅលើតំបន់អាងទន្លេមេគង្គលើនិងបាតុភូតថ្មីមួយ ទៀតនៅក្នុងសមុទ្រចិនខាងត្បូងបានដើរស្របនឹងឆ្នេរប្រទេសវៀតណាមឡើងទៅភាគខាងជើង។