ប្រែសម្រួល : កញ្ញាដាលីស (BBC) ៖ ខ្សែប្រយុទ្ធ រ៉ាហ៊ីម ស្ទើលីង (Raheem Sterling)របស់ Manchester City បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Chelsea ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះនៅសល់កុងត្រាមួយឆ្នាំទៀតនៅ Man City ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបធំៗនៅក្រៅប្រទេស។
City បានចុះហត្ថលេខាទិញស្ទើលីងពី Liverpool ក្នុងកិច្ចសន្យាតម្លៃ ៤៩ លានផោនក្នុងឆ្នាំ ២០១៥ ហើយរូបគេបានស៊ុតបញ្ចូលទី ១៣១ គ្រាប់ក្នុង ៣៣៩ ប្រកួត។
ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានសំរេចជាស្ថាពរ ស្ទើលីង ដែលជាប់ជម្រើសជាតិអង់គ្លេសចំនួន ៧៧ ដង នឹងក្លាយជាកីឡាករដ៏សំខាន់ដំបូងគេរបស់Chelseaចាប់តាំងពីពួកគេត្រូវបានកាន់កាប់ដោយសម្ពន្ធមួយដឹកនាំដោយលោក ថុត បូលី (Todd Boehly) នៅរដូវក្តៅនេះ។
គេរំពឹងថាកិច្ចព្រមព្រៀងនឹងត្រូវធ្វើឡើងទាន់ពេលវេលាសម្រាប់ស្ទើលីងបានចូលរួមជាមួយក្រុម Chelseaមុនពេលពួកគេចាកចេញសម្រាប់ដំណើរប្រកួតទេសចរណ៍មុនបើករដូវកាលទៅកាន់សហរដ្ឋអាម៉េរិកនៅសប្តាហ៍ក្រោយ៕
ស្ទើលីងយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Chelsea ហើយ