ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំដំបូង ដើម្បីប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់ ទាំង១២ អាណត្តិទី៥ នៃរដ្ឋបាលខណ្ឌដង្កោ នៅសង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់រលួស ខណ្ឌដង្កោ ដោយចាប់ផ្តើមដំណើរការកម្មវិធី នៅវេលាម៉ោង ៨:០០ នាទី។