​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ដំបូង ដើម្បី​ប្រកាស​សុពលភាព ក្រុមប្រឹក្សា​សង្កាត់ ទាំង​១២ អាណត្តិ​ទី​៥ នៃ​រដ្ឋបាល​ខណ្ឌដង្កោ នៅ​សង្កាត់​ដង្កោ សង្កាត់​ជើងឯក និង​សង្កាត់​រលួស ខណ្ឌដង្កោ ដោយ​ចាប់ផ្តើម​ដំណើរការ​កម្មវិធី នៅវេលា​ម៉ោង ៨:០០ នាទី​។​

​នៅថ្ងៃនេះ​ផងដែរ លោកស្រី អភិបាលខណ្ឌ ក៏បាន​ចាត់តាំង​លោក​អភិបាលរង គណៈនាយក​រដ្ឋបាល ធ្វើជា​អធិបតីភាព ប្រកាស​សុពលភាព នៅ​សង្កាត់ ចំនួន ៩ ទៀត ដែលមាន​ដូចខាងក្រោម​៖

១-​លោក ប៊ុន ណា​រុំ អភិបាលរងខណ្ឌ ចូលរួម​ជា​អធិបតីភាព នៅ​សង្កាត់​ពងទឹក​, សង្កាត់​ក្រាំង​ពង្រ និង​សង្កាត់​ព្រែកកំពឹស​។​
២-​លោក ជ ចាន់​ស៊ា​ង អភិបាលរងខណ្ឌ ចូលរួម​ជា​អធិបតីភាព នៅ​សង្កាត់​ព្រៃវែង និង​សង្កាត់​គង​ន​យ​។​
៣-​លោក ទុយ ច័ន្ទ អភិបាលរងខណ្ឌ ចូលរួម​ជា​អធិបតីភាព នៅ​សង្កាត់​ព្រៃ​ស និង​សង្កាត់​សាក់​សំពៅ​។​
៤-​លោក ម៉ុក ពុទ្ធា នាយក​រដ្ឋបាល​ខណ្ឌ ចូលរួម​ជា​អធិបតីភាព នៅ​សង្កាត់​ទៀន​
៥-​លោក កេង ថា នាយករង​រដ្ឋបាល​ខ​ណ្ឌ ចូលរួម​ជា​អធិបតីភាព នៅ​សង្កាត់​ស្ពានថ្ម​។​

​សមាសភាព​ចូលរួម​មាន សមាជិក សមាជិកា ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៥, សមាជិក សមាជិកា​ក្រុមប្រឹក្សា​ដែល​ទើប​បញ្ចប់​អាណត្តិ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​សង្កាត់​, ស្មៀន​សង្កាត់ និង​បុគ្គលិក​រដ្ឋបាល​សង្កាត់​, ប្រធានភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ​, តំណាង​គណបក្សនយោបាយ ដែលមាន​អ​សនៈ ក្នុង​ក្រុមប្រឹក្សា​សង្កាត់​នីមួយៗ​, តំណាង​អង្គការ​សមាគមន៍​, ចាស់ព្រឹទ្ធាចារ្យ និង​ប្រជាពលរដ្ឋ​មួយចំនួន​៕/V​b.mara