ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ គណៈបញ្ជាការ​ឯកភាព ខណ្ឌឫស្សីកែវ បាន​អនុវត្ត​វិធានការ​រដ្ឋបាល លើ​ទីតាំង​មួយកន្លែង ដែល​ធ្វើ​សំណង់​រំលោភ លើផ្លូវ​សាធារណៈ ស្ថិតនៅ​លើផ្លូវ​លេខ​១០០៣ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កន្លងមក រដ្ឋបាល​ខណ្ឌ បានធ្វើ​ការណែនាំ និង​ហាមឃាត់ ជាច្រើនលើក​ច្រើនសារ​រួចមក ហើយ នៅថ្ងៃនេះ រដ្ឋបាល​ខណ្ឌឫស្សីកែវ សម្រេច​ចុះ​រុះរើ សំណង់​នោះ ចេញពី​ផ្លូវ​សាធារណៈ ដើម្បី​រៀបចំ​ស្ថាបនា​ផ្លូវ​បន្ត ។​

​សូមបញ្ជាក់ថា ផ្លូវ​ខាងលើ​កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្ថាបនា​រួចរាល់ ៩០% រួចហើយ​នៅសល់ តែ​ចាប់ពី​ចំណុច​ដែល​រុះរើ​ខាងលើ មួយ​ចំហៀង​ខាងលិច ឆ្ពោះទៅ​ផ្លូវ​ឈ្នះ ឈ្នះ តែប៉ុណ្ណោះ នៅ​មិនទាន់បាន​ស្ថាបនា ៕/V​