ដោយៈក្រុមហ៊ុន/ភ្នំពេញៈក្រុមហ៊ុន ហ្គោលដិន(ខេមបូឌា)សេនជូរី ប្រផឺធី ឯ.ក ( GC Property)និងមាយ សខិន ហូម ស៊ីអិម២អេច(ខេមបូឌា) ឯ.ក (My Second Home CM2H) បានសហការលើការផ្តល់សិទ្ធិលក់កញ្ចប់សេវាកម្មកម្មវិធី ” កម្ពុជាផ្ទះទី២របស់ខ្ញុំ ” ។
ពិធីចុះហត្ថលេខានាសៀលថ្ងៃទី៦ខែមិថុនា នៅការិយាល័យ ក្រុមហ៊ុន GC-Property បានប្រារព្ធឡើងក្រោមវត្តមានលោក នូវ សុខភាព ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិគ្រួសារខ្មែរ អ្នកនាង សឺរ៉ែន (Sharen Liew) លោក ហ្វីលិច យ៉ុង (Felix Youg)តំណាងក្រុមហ៊ុន ហ្គោដិន(ខេមបូឌា)សេនជូរី ប្រផឺធី ឯ.ក (GC Property) ។
កម្ពុជាផ្ទះទី២របស់ខ្ញុំ(CAMBODIA MY 2ND HOME) គឺជាគម្រោងផ្តួចផ្តើមដោយម៉ាយ សេខិន ហូម ស៊ីអិម2អេច (ខេមបូឌា) ឯ.ក រួមជាមួយនឹងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគោលដៅក្នុងការណែនាំអំពីប្រទេស ដ៏ស្រស់ស្អាតមួយនេះ ទៅកាន់ពិភពលោកឲ្យបានស្គាល់។រដ្ឋាភិបាលអនុញ្ញាតឲ្យប្រជាជន នៅទូទាំងពិភពលោកទាំងអស់ក្លាយជាសមាជិក“កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដើម្បីទទួលបាននូវសេវាកម្ម និងការប្រឹក្សា យោបល់ដ៏ទូលំទូលាយបំផុតរួមមានការធ្វើអន្តោប្រវេសន៍ ពាណិជ្ជកម្ម ការអប់រំ ក្រុមគ្រួសារ ជាដើម។
ក្រសួងមហាផ្ទៃបានសម្រេចប្រកាសនូវគម្រោង“កម្ពុជាផ្ទះទី២របស់ខ្ញុំ”ដែលជាគម្រោងវិនិយោគអន្តោប្រវេសន៍ដើម្បីបើកចំហរសារជាថ្មីសម្រាប់ការអន្តោប្រវេសន៍មកកាន់ប្រទេសកម្ពុជា។គម្រោងទាំងមូល បានផ្ដោតសំខាន់ទៅលើវិស័យជាច្រើន រួមទាំងការលុបបំបាត់ក្រុមហ៊ុន អន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត ការចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញ និងការជំរញការវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា។គម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” បានទាក់ទាញភ្ញៀវវិនិយោគបរទេសជាច្រើនចូលមក ប្រទេសកម្ពុជាដែលផ្ដល់នូវឱកាស ការងារជាច្រើនដល់ប្រជាជនកម្ពុជា និងជួយគាំទ្រការអភិវឌ្ឍន៍ នៅក្នុងប្រទេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក នូវ សុខភាព ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិគ្រួសារខ្មែរ និង តំណាងឱ្យក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច បានមានប្រសាសន៍ថា៖កន្លងមកនេះការរាតត្បាតជាសាកលនៃជំងឺកូរីដ១៩បាននាំមកនូវវិបត្តិនិងផលប៉ះពាល់បង្កើតជាគ្រោះមហន្តរាយដល់សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ សេវាកម្មកំសាន្ត និងអាកាសចរណ៍ ក្នុងនោះកម្ពុជា ក៏បានទទួលរងឥទ្ធិពលអវិជ្ជមាន ផងដែរ។
ដើម្បីចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ សមាគមមូលនិធិគ្រួសារខ្មែរ ត្រូវបាន បង្កើតឡើង ក្នុងគោលបំណងដើម្បីជួយដល់ចាស់ជរា ស្ត្រី និងកុមារ ជាពិសេសជនដែល ងាយរងគ្រោះ ផ្សេងៗទៀតដោយមានការជួយជ្រោមជ្រែងពីសប្បុរសជន ដើម្បីជួយដល់សង្គមនិងលើក កម្ពស់វិស័យ សង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ។ ដោយមានការទុកចិត្ត និងគាំទ្រពីសំណាក់សមាជិករបស់ សមាគមមូលនិធិគ្រួសារខ្មែរ កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាកម្មវិធីគាំទ្រដោយ ក្រសួងមហាផ្ទៃ ស្របតាមច្បាប់អន្តោប្រវេសន៏ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើង។
សូមបញ្ជាក់ផងដែរថា នៅទសវត្សរ៍៩០ រាជរដ្ឋាភិបាលនៃកម្ពុជា បានបង្កើតច្បាប់ អន្តោប្រវេសន៍ ដើម្បីទាក់ទាញនូវការវិនិយោគក្រៅប្រទេស ចូលមកប្រទេសកម្ពុជា។ នាពេលនោះ ផែនការដែលបង្កើតឡើងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយបាន ក្លាយជាកម្លាំងស្របទាញ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងស្រុក និងបានបង្កើន នូវកម្រិត GDP នៃប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ(1994-2018) ជាមួយនឹងលទ្ធផល គួរឲ្យភ្ញាក់ផ្អើល។ តែយ៉ាងណា ដោយសារតែប្រព័ន្ធគ្រប់គ្រង នាពេលនោះ មិនទាន់មានភាពលំអិតនៅឡើយ ដូច្នេះមានក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើនបានឆ្លៀតឳកាសឆបោក ចំពោះការរត់ការអន្ត ប្រវេសន៍ បណ្តាលឲ្យមានករណី ឆបោកអន្តោប្រវេសន៍ជាច្រើន នាពេលនោះ។
បន្ទាប់ពីឆ្លងកាត់ ការពិភាក្សានិងត្រួតពិនិត្យ យ៉ាងលម្អិត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងមហាផ្ទៃ បានយល់ឃើញថា នេះជាពេលវេលាដ៏សក្តិសមបំផុត ក្នុងការអនុវត្តន៍ ជំហានដំបូង នៃច្បាប់អន្តោប្រវេសន៍ថ្មីនេះ។ ដូច្នេះក្រសួងមហាផ្ទៃតាមរយៈ អគ្គនាយក ដ្ឋានអន្តោប្រវេសន៍ បានសម្រេច ប្រកាសគាំទ្រនូវកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ“ជាផ្លូវការ។
សូមបញ្ជាក់ថា៖ចំពោះអ្នកដែលបានចុះឈ្មោះ ជាមួយនឹងកម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំនឹងទទួលបានសេវាកម្ម ពិសេសៗជាច្រើន សម្រាប់ការរស់នៅ និងអាជីវកម្មរបស់ខ្លួនរួមមានកញ្ចប់ទិដ្ឋការមាស រយៈពេល១០ឆ្នាំ លើសពីនេះក្រុមហ៊ុននឹងជួយសម្របសម្រួល ក្នុងការអភិវឌ្ឍន៍អាជីវកម្ម របស់សមាជិក ការប្រឹក្សាយោបល់ផ្នែកច្បាប់ ការបង់ពន្ធអាករ គឺបន្ទាប់ពីចូលជាសមាជិក កម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំនឹងការចុះបញ្ជីពាណិជ្ជកម្ម ជាដើម។ ហើយអ្វីដែលកាន់តែពិសេសនោះជនបរទេសឬវិនិយោគិនទាំងឡាយអាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីរយះពេល៥ឆ្នាំថែមទៀតផង៕Ph