​ប្រែ​សម្រួលៈ​បំណង​(CNA,BangkokPost)៖ ពួក​អ្នកវិទ្យាសាស្ត្រ​ថៃ​កំពុង​ស្រាវជ្រាវ​ផលិត​ស្ព្រៃ​បាញ់​ច្រមុះ​ប្រឆាំង​វីរុស​ដែល​អាច​រារាំង​មិនអោយ​ឆ្លងកូវី​ដ​១៩ ដោយ​ធ្វើអោយ​វីរុស​កូរ៉ូណា​សន្លប់​ពេលបាញ់​​ស្ព្រៃ​នេះ​ចូល​ក្នុង​ប្រមុះ​។​

​ស្ព្រៃ​នេះ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ ហើយ​ជា​ការ​អភិ​វ​ឌ្ឈ​រួម​គ្នា​រវាង​វិស័យឯ​កជ​ន​និង​រដ្ឋ រួម​មាន​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សកល​វិទ្យាល័យ​ជូឡាឡុងកន​ផង​។​

​ព័ត៌មាន​អំពី​ការស្រាវជ្រាវ​បង្កើត​ស្ព្រៃ​ប្រឆាំង​កូ​វីដ​១៩​នេះ​កើតឡើង​ចំ​ពេល​អាជ្ញាធរ​ថៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​កក្កដា​នេះ​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​២.៣៦៦​នាក់​និង​អ្នកជំងឺ​កូវី​ដ​ចំនួន​២០​នាក់​​ទៀត​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​ក្នុង​ចំនួន​ឆ្លង​ខាងលើ មាន​ករណី​នាំចូល​ពី​ក្រៅ​តែ​បួន​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​កូវី​ដ​១៩​ចាប់ផ្តើម​ឆ្លង​នៅ​ថៃ​កាលពីដើមឆ្នាំ​២០២០​មក អាជ្ញាធរ​បាន​រកឃើញ​អ្នក​ឆ្លង​សរុប​៤.៥៣៨.៨១១​នាក់ និង​៣០.៧៧៨​នាក់​បាន​ស្លាប់​៕

​ការ​ឆ្លងកូវី​ដ​១៩​នៅ​ថៃ​ក្នុង​មួយ​ថ្ងៃ​ជាង​២.០០០​នាក់​អស់​ពេល​ប៉ុន្មាន​សប្តាហ៍​មក​ហើយ​

​ចំនួនឆ្លងកូវីដ១៩នៅទូទាំងពិភពលោកគិតត្រឹមថ្ងៃ៦កក្កដា ២០២២