​រថយន្ត​ធំ​របស់​ថៃ​បុក​ម៉ូតូ​នៅ​ច្រកព្រំដែន​ស្ត្រី​ខ្មែរ​ម្នាក់​របួសធ្ងន់​កូនតូច​បាន​ស្លាប់​

1182
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​ស្រះកែវ​-​ថៃ​:​រថយន្ត​ធុន​ធំ​សណ្តោង​របស់​ថៃ​មួយគ្រឿង​កាលពី​រសៀល​ថ្ងៃទី​២១​មិថុនា​ឆ្នាំ​២០១៨​បាន​បុក​ម៉ូតូ​របស់​ពលរដ្ឋ​ខ្មែរ​មួយគ្រឿង​នៅ​ព្រំដែន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​លឹក​ក្នុងភូមិ​-​ឃុំ​ខ្លង​លឹក​ស្រុក​អារ​ញ្ញា​ប្រាថេត​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ឬ​ក្បែរ​ផ្សារ​រោង​គ្លឿ​។​គ្រោះថ្នាក់​ចរាចរ​នោះ​បណ្តាល​ស្ត្រី​ខ្មែរ​ម្នាក់​របួសធ្ងន់​និង​កូនតូច​បាន​ស្លាប់​។​

​ប្រភពព័ត៌មាន​ពី​ព្រំដែន​បានឱ្យដឹងថា​:​ចំណុច​គ្រោះថ្នាក់​ចរាចរណ៍​នោះ​នៅ​ទល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​គ្រោះថ្នាក់​រវាង​រថយន្ត​កុង​ទី​ន័​រ​ថៃ​បុក​ម៉ូតូ​ខ្មែរ​នោះ​បង្ក​ឱ្យ​ស្ត្រី​ជា​ម្តាយ​រងរបួស​បាក់ជើង​ស្តាំ​។

​ចំណែក​កូនស្រី​មាន​អាយុ​២​ឆ្នាំ​ស្លាប់​នៅ​កន្លែង​។​​ករណីនេះ​អ្នកយកព័ត៌មាន រស្មី​កម្ពុជា​នឹង​ទំនាក់ទំនង​សួរ​មន្ត្រី​សមត្ថកិច្ច​ភាគី​ទាំង​២ ហើយ​ផ្សាយ​បន្ត​ជា​ពិស្តារ​នៅពេល​ក្រោយ ៕S/​

​រថយន្ត​ធំ​របស់​ថៃ​បុក​ម៉ូតូ​នៅ​ច្រកព្រំដែន​ស្ត្រី​ខ្មែរ​ម្នាក់​របួសធ្ងន់​កូនតូច​បាន​ស្លាប់​