ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ អាជ្ញាធរខណ្ឌប្ញស្សីកែវ អនុវត្តវិធានការរដ្ឋបាល កាលពីថ្ងៃទី៦ ខែកក្កដា ចំពោះការរំលោភបំពានសាងសង់ ការបោះបង្គោលថ្ម និងដាំដើមឈើ ដោយខុសច្បាប់ លើដីផ្លូវ៣០ម៉ែត្រ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលខណ្ឌប្ញស្សីកែវ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បានអនុវត្តវិធានការរដ្ឋបាល ចំពោះការរំលោភបំពានសាងសង់ ការបោះបង្គោលថ្ម និងដាំដើមឈើ ដោយខុសច្បាប់របស់ ឈ្មោះ សុខ វិសុទ្ធ និងឈ្មោះ ប៊ ប៊ុននី (ម្ដាយរបស់ឈ្មោះ Sothida Pokirtheng) លើដីផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាដីសាធារណៈរបស់រដ្ឋ។
រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមបញ្ជាក់ជួនសាធារណមតិ បន្ថែមទៀតថា ទីតាំងដីដែលឈ្មោះ សុខ វិសុទ្ធ និងឈ្មោះ ប៊ន ប៊ុននី បានបោះបង្គោលថ្ម ដាំដើមឈើ និងសង់សំណង់ផ្សេងៗ ៕/V