ចិន​រកបាន​៣​ពិន្ទុ​ជា​លើកដំបូង ខណៈដែល​ជប៉ុន​រកបាន​៣​ពិន្ទុ​បន្ថែមទៀត​

1033
ចែករម្លែក
ទិដ្ឋភាព​ប្រកួត (​រូប​៖ រ៉ូ​ហ្សា​)​

ភ្នំពេញ​: ក្នុងការ​ប្រកួត​ជម្រុះ​សម្រាប់​ពូ​ល J ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍ AFC U-23 Championship នា​យប់​ថ្ងៃទី​២១​កក្កដា ក្រុម​អាយុ​ក្រោម​២៣​ឆ្នាំ​ចិន រកបាន​៣​ពិន្ទុ​ជា​លើកដំបូង​។​

​ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ ២៣​ឆ្នាំ​ចិន បានទទួល ៣​ពិន្ទុ បន្ទាប់ពី​យកឈ្នះ​ក្រុម U-23​ហ្វីលីពីន ដោយ​លទ្ធផល ២ ទល់​០ ក្នុងការ​ប្រកួត​ទី​២ របស់ខ្លួន នៅក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-23 Championship 2018 នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ។ ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ក្រុម U-23​ចិន ឈរ​លំដាប់​លេខ​២​ជា បណ្តោះអាសន្ន មាន ៤​ពិន្ទុ​ក្នុង​ដៃ បន្ទាប់ពី​ប្រកួត​បើកឆាក​ដំបូង ស្មើ​ក្រុម U-23​កម្ពុជា ០​ទល់​០ កាលពី​ថ្ងៃ​១៩​កក្កដា​កន្លងទៅ​។​

​ដោយឡែក​ក្រុម​អាយុ​២៣​ឆ្នាំ​កម្ពុជា ប្រកួត​ចាញ់​ញ្រុ​ម​អាយុ​ក្រោម​២៣​ឆ្នាំ​ជប៉ុន ០​ទល់​២​ដែរ​។ ២​ប្រកួត​របស់​ក្រុម​កម្ពុជា​មានតែ ១ ពិន្ទុ​ប៉ុណ្ណោះ ដោយ​មួយ​ប្រកួត​ដំបូង​ជាមួយ​ចិន កម្ពុជា​លេង​បាន​ស្មើ​០​ទល់​០​។ ចំពោះ​ក្រុម​ជប៉ុន​វិញ​២​ប្រកួត​ឈ្នះ​ទាំង​២​ប្រកួត​មាន​៦​ពិន្ទុ ឈរ​នៅ​កំពូល​តារាង​៕ ដោយ៖ រ៉ូហ្សា

ទីតាំងផ្សាយពាណិជ្ជកម្ម